លូកា 14:10-16 KCB

10 ដូច្នេះ​ពេល​គេ​អញ្ជើញ​អ្នក​ទៅ​បរិភោគ​អាហារ​ ចូរ​អង្គុយ​នៅ​កន្លែង​ខាង​ក្រោយ​បំផុត​ ដើម្បី​ពេល​ណា​អ្នក​ដែល​អញ្ជើញ​អ្នក​មក​ដល់​ គាត់​នឹង​ប្រាប់​អ្នក​ថា​ សម្លាញ់​អើយ!​ សូម​ឡើង​មក​កន្លែង​កិត្ដិយស​ នោះ​អ្នក​មុខជា​ខ្ពស់​មុខ​នៅ​ចំពោះ​មុខ​ភ្ញៀវ​ទាំងឡាយ​ដែល​អង្គុយ​រួម​តុ​ជាមួយ​អ្នក​មិនខាន​

11 ដ្បិត​អ្នកណា​លើក​តម្កើង​ខ្លួន​ នឹង​ត្រូវ​បន្ទាប​ចុះ​ ឯ​អ្នកណា​បន្ទាប​ខ្លួន​ នឹង​ត្រូវ​លើក​តម្កើង​វិញ»។​

12 ព្រះអង្គ​បាន​មាន​បន្ទូល​ទៅ​អ្នក​ដែល​អញ្ជើញ​ព្រះអង្គ​ដែរ​ថា៖​ «ពេល​អ្នក​រៀបចំ​ជប់​លៀង​អាហារ​ថ្ងៃ​ត្រង់​ ឬ​អាហារ​ពេល​ល្ងាច​ ចូរ​កុំ​អញ្ជើញ​មិត្ដ​ភក្ដិ​ បងប្អូន​ សាច់​ញាតិ​ ឬ​អ្នក​ជិត​ខាង​របស់​អ្នក​ដែល​ជា​អ្នក​មាន​ឡើយ​ ក្រែងលោ​ពួកគេ​នឹង​អញ្ជើញ​អ្នក​ដូច្នេះ​ដែរ​ ហើយ​វា​ក៏​ត្រលប់​ជា​ការ​តបស្នង​ចំពោះ​អ្នក​វិញ។​

13 ប៉ុន្ដែ​ពេល​អ្នក​រៀបចំ​ពិធី​ជប់​លៀង​ ចូរ​អញ្ជើញ​អ្នក​ក្រ​ មនុស្ស​ពិការ​ មនុស្ស​ខ្វិន​ និង​មនុស្ស​ខ្វាក់​វិញ​

14 នោះ​អ្នក​នឹង​មាន​ពរ​ហើយ​ ព្រោះ​ពួកគេ​សង​អ្នក​វិញ​មិន​បាន​ឡើយ​ ដូច្នេះ​អ្នក​នឹង​ទទួល​ការ​តបស្នង​នៅ​ពេល​មនុស្ស​សុចរិត​រស់​ឡើង​វិញ»។​

15 ពេល​ឮ​សេចក្ដី​ទាំង​នេះ​ ភ្ញៀវ​ម្នាក់​ក្នុង​ចំណោម​ពួក​ភ្ញៀវ​អង្គុយ​រួម​តុ​ជាមួយ​ព្រះអង្គ​បាន​ទូល​ព្រះអង្គ​ថា៖​ «មាន​ពរ​ហើយ​ អ្នកណា​ដែល​នឹង​បរិភោគ​អាហារ​នៅ​ក្នុង​នគរ​ព្រះជាម្ចាស់»​

16 តែ​ព្រះអង្គ​បាន​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «មាន​បុរស​ម្នាក់​រៀបចំ​ពិធី​ជប់​លៀង​ពេល​ល្ងាច​ដ៏​ធំ​មួយ​ ហើយ​គាត់​បាន​អញ្ជើញ​ភ្ញៀវ​ជាច្រើន​