3 ព្រះយេស៊ូក៏មានបន្ទូលសួរទៅពួកអ្នកជំនាញច្បាប់ និងពួកអ្នកខាងគណៈផារិស៊ីថា៖ «តើវិន័យអនុញ្ញាតឲ្យប្រោសមនុស្សឲ្យជានៅថ្ងៃសប្ប័ទដែរឬទេ?»
4 ប៉ុន្ដែពួកគេនៅស្ងៀម ដូច្នេះព្រះអង្គក៏ចាប់គាត់ឡើង ហើយប្រោសគាត់ឲ្យជា រួចក៏ឲ្យគាត់ចេញទៅ។
5 បន្ទាប់មក ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «បើមនុស្សម្នាក់ក្នុងចំណោមអ្នករាល់គ្នាមានកូនម្នាក់ ឬគោមួយក្បាលធ្លាក់ក្នុងអណ្ដូងនៅថ្ងៃសប្ប័ទ តើមិនស្រង់វាភ្លាមៗទេឬ?»
6 ពួកគេមិនអាចឆ្លើយតបនឹងសំណួរទាំងនេះបានឡើយ។
7 កាលព្រះអង្គសំគាល់ឃើញរបៀបដែលភ្ញៀវជ្រើសរើសកន្លែងកិត្ដិយស ព្រះអង្គមានបន្ទូលជារឿងប្រៀបប្រដូចទៅពួកគេថា៖
8 «ពេលអ្នកណាម្នាក់អញ្ជើញអ្នកទៅពិធីមង្គលការ ចូរអ្នកកុំអង្គុយនៅកន្លែងកិត្ដិយសអី ក្រែងលោអ្នកនោះបានអញ្ជើញអ្នកមានកិត្ដិយសជាងអ្នកមកដែរ។
9 ពេលនោះ អ្នកដែលបានអញ្ជើញអ្នក និងភ្ញៀវនោះនឹងមកប្រាប់អ្នកថា សូមឲ្យកន្លែងនេះទៅគាត់ នោះអ្នកមុខជាបានកន្លែងនៅខាងក្រោយបំផុត ទាំងអាម៉ាស់មុខមិនខាន។