1 ពេលនោះ ពួកអ្នកទារពន្ធដារ និងពួកមនុស្សបាបទាំងអស់បានចូលមកជិតដើម្បីស្ដាប់ព្រះអង្គ
2 ប៉ុន្ដែទាំងពួកអ្នកខាងគណៈផារិស៊ី និងពួកគ្រូវិន័យបានរអ៊ូរទាំថា៖ «អ្នកនេះស្វាគមន៍ពួកមនុស្សបាប ហើយបរិភោគជាមួយពួកគេទៀតផង»
3 ប៉ុន្ដែព្រះអង្គមានបន្ទូលទៅពួកគេជារឿងប្រៀបប្រដូចនេះថា៖
4 «សន្មតថា មានមនុស្សម្នាក់ក្នុងចំណោមអ្នករាល់គ្នាមានចៀមមួយរយ ហើយចៀមមួយបានវង្វេងចេញពីហ្វូង តើគាត់មិនទុកចៀមកៅសិបប្រាំបួននៅវាលស្មៅ រួចទៅតាមរកចៀមមួយដែលបានវង្វេងនោះទាល់តែឃើញទេឬ?