លូកា 15:19-25 KCB

19 កូន​មិន​ស័ក្តិសម​នឹង​ហៅ​ថា​ជា​កូន​របស់​លោក​ឪពុក​ទៀត​ទេ​ សូម​ឲ្យ​កូន​ធ្វើ​ជា​អ្នក​ស៊ី​ឈ្នួល​ម្នាក់​របស់​លោក​ឪពុក​ផង!​

20 រួច​គាត់​ក៏​ក្រោក​ឡើង​ត្រលប់​ទៅ​ឯ​ឪពុក​វិញ​ កាល​គាត់​នៅ​ឆ្ងាយ​នៅ​ឡើយ​ នោះ​ឪពុក​របស់​គាត់​បាន​ឃើញ​គាត់​ និង​មាន​ចិត្ដ​អាណិត​អាសូរ​ជា​ពន់ពេក​ ក៏​រត់​ទៅ​ឱប​ថើប​គាត់។​

21 កូន​ប្រុស​នោះ​ប្រាប់​ទៅ​ឪពុក​ថា​ លោក​ឪពុក​អើយ!​ កូន​បាន​ធ្វើ​បាប​ទាស់​នឹង​ស្ថានសួគ៌​ ហើយ​នឹង​លោក​ឪពុក​ កូន​មិន​ស័ក្តិសម​នឹង​ហៅ​ថា​កូន​របស់​លោក​ឪពុក​ទៀត​ទេ។​

22 ប៉ុន្ដែ​ឪពុក​បាន​ប្រាប់​ទៅ​ពួក​បាវបម្រើ​របស់​គាត់​ថា​ ចូរ​យក​អាវ​ដ៏​ល្អ​បំផុត​មក​បំពាក់​ឲ្យ​កូន​របស់​ខ្ញុំ​ជា​ប្រញាប់​ ទាំង​បំពាក់​ចិញ្ជៀន​លើ​ដៃ​ និង​ពាក់​ស្បែក​ជើង​ឲ្យ​ផង​

23 ហើយ​ចូរ​យក​កូន​គោ​ដែល​បាន​បំប៉ន​ទុក​មក​កាប់​ រួច​ចូរ​យើង​បរិភោគ​ដោយ​អរ​សប្បាយ​ចុះ​

24 ព្រោះ​កូន​ប្រុស​របស់​ខ្ញុំ​នេះ​បាន​ស្លាប់​ហើយ​ ប៉ុន្ដែ​រស់​ឡើង​វិញ​ វា​បាន​វង្វេង​បាត់​ទៅ​ ប៉ុន្ដែ​រក​ឃើញ​វិញ។​ រួច​ពួកគេ​ក៏​ចាប់ផ្ដើម​អរ​សប្បាយ។​

25 រីឯ​កូន​ប្រុស​ច្បង​របស់​គាត់​វិញ​នៅ​ឯ​ចម្ការ​ ពេល​គាត់​មក​ជិត​ដល់​ផ្ទះ​ គាត់​បាន​ឮ​សូរ​តន្ដ្រី​ និង​ការ​រាំ​រែក​