លូកា 15:8-14 KCB

8 ឬ​សន្មត​ថា​ ស្ដ្រី​ម្នាក់​មាន​កាក់​ប្រាក់​ដប់​កាក់​ ប៉ុន្ដែ​បើ​នាង​ធ្វើ​ឲ្យ​បាត់​កាក់​មួយ​ តើ​នាង​មិន​អុជ​ចង្កៀង​ បោស​ផ្ទះ​ ហើយ​រក​យ៉ាង​ល្អិត​ល្អន់​រហូត​ទាល់តែ​ឃើញ​វិញ​ទេ​ឬ?​

9 ពេល​រក​ឃើញ​ហើយ​ នាង​ក៏​ហៅ​មិត្ត​ភក្តិ​ និង​អ្នក​ជិត​ខាង​មក​ជុំគ្នា​ប្រាប់​ពួកគេ​ថា​ សូម​អរ​សប្បាយ​ជាមួយ​ខ្ញុំ​ផង​ ដ្បិត​ខ្ញុំ​រក​ឃើញ​កាក់​ប្រាក់​ដែល​ខ្ញុំ​បាន​បាត់​នោះ​វិញ​ហើយ។​

10 ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ នៅ​ចំពោះ​មុខ​ពួក​ទេវតា​របស់​ព្រះជាម្ចាស់​ ក៏​មាន​សេចក្ដី​អរ​សប្បាយ​យ៉ាង​ដូច្នេះ​ដែរ​ ចំពោះ​មនុស្ស​បាប​ម្នាក់​ដែល​បាន​ប្រែ​ចិត្ដ»។​

11 ព្រះអង្គ​មាន​បន្ទូល​ទៀត​ថា៖​ «មាន​បុរស​ម្នាក់​មាន​កូន​ប្រុស​ពីរ​នាក់​

12 កូន​ប្អូន​បាន​និយាយ​ទៅ​ឪពុក​ថា​ លោក​ឪពុក​អើយ!​ សូម​ប្រគល់​ទ្រព្យ​សម្បត្តិ​ជា​ចំណែក​របស់​ខ្ញុំ​ឲ្យ​មក​ខ្ញុំ​ រួច​ឪពុក​ក៏​ចែក​ទ្រព្យ​សម្បត្តិ​ឲ្យ​ពួកគេ។​

13 ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ កូន​ប្រុស​ប្អូន​បាន​ប្រមូល​ទ្រព្យ​សម្បត្ដិ​ទាំង​អស់​របស់​ខ្លួន​ រួច​ធ្វើ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ។​ នៅ​ទីនោះ​ គាត់​បាន​ចាយ​បង្ហិន​ទ្រព្យ​សម្បត្ដិ​របស់​ខ្លួន​ដោយ​រស់​នៅ​យ៉ាង​លេលា។​

14 ពេល​គាត់​ចាយ​ទ្រព្យ​សម្បត្ដិ​របស់​គាត់​អស់​ហើយ​ ក៏​កើត​មាន​គ្រោះ​អត់​ឃ្លាន​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ទូទាំង​ស្រុក​នោះ​ ហើយ​គាត់​ក៏​ចាប់ផ្ដើម​ខ្វះខាត​