លូកា 16:1-5 KCB

1 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួក​សិស្ស​របស់​ព្រះអង្គ​ទៀត​ដែរ​ថា៖​ «បុរស​អ្នក​មាន​ម្នាក់​មាន​មេការ​ម្នាក់​ដែល​ត្រូវ​បាន​គេ​ប្ដឹង​ថា​ បាន​បង្ហិន​ទ្រព្យ​សម្បត្ដិ​របស់​គាត់។​

2 ដូច្នេះ​ លោក​ក៏​ហៅ​មេការ​នោះ​មក​សួរ​ថា​ តើ​រឿង​របស់​អ្នក​ដែល​ខ្ញុំ​បាន​ឮ​នេះ​យ៉ាង​ដូច​ម្ដេច​ដែរ?​ ចូរ​ធ្វើ​បញ្ជី​ឲ្យ​ខ្ញុំ​សម្រាប់​ការ​មើល​ខុស​ត្រូវ​របស់​អ្នក​ ព្រោះ​អ្នក​មិន​អាច​ធ្វើ​ជា​មេ​ការ​បាន​ត​ទៅ​ទៀត​ទេ។​

3 មេការ​នោះ​ក៏​គិត​ក្នុង​ចិត្ដ​ថា​ តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្ដេច​ ព្រោះ​ចៅហ្វាយ​របស់​ខ្ញុំ​ដក​យក​តួនាទី​មើល​ការ​ខុស​ត្រូវ​ពី​ខ្ញុំ​វិញ​ហើយ?​ ខ្ញុំ​គ្មាន​កម្លាំង​កាប់​គាស់​ទេ​ ហើយ​បើ​សុំ​ទាន​ក៏​ខ្មាស​គេ​ដែរ។​

4 ខ្ញុំ​ដឹង​ហើយ​ថា​ ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ដូច​ម្ដេច​នោះ​ ដើម្បី​នៅ​ពេល​ណា​លោក​ដក​ខ្ញុំ​ពី​តួនាទី​មើល​ការ​ខុស​ត្រូវ​ មនុស្ស​មុខជា​ស្វាគមន៍​ខ្ញុំ​នៅ​ក្នុង​ផ្ទះ​របស់​ពួកគេ​មិន​ខាន។​

5 គាត់​ក៏​ហៅ​ពួក​កូន​បំណុល​របស់​ចៅហ្វាយ​គាត់​ម្នាក់​ម្ដងៗ​មក​ រួច​សួរ​ទៅ​អ្នក​ទី​មួយ​ថា​ តើ​អ្នក​ជំពាក់​ចៅហ្វាយ​របស់​ខ្ញុំ​ប៉ុន្មាន?​