1 ព្រះយេស៊ូមានបន្ទូលទៅពួកសិស្សរបស់ព្រះអង្គទៀតដែរថា៖ «បុរសអ្នកមានម្នាក់មានមេការម្នាក់ដែលត្រូវបានគេប្ដឹងថា បានបង្ហិនទ្រព្យសម្បត្ដិរបស់គាត់។
2 ដូច្នេះ លោកក៏ហៅមេការនោះមកសួរថា តើរឿងរបស់អ្នកដែលខ្ញុំបានឮនេះយ៉ាងដូចម្ដេចដែរ? ចូរធ្វើបញ្ជីឲ្យខ្ញុំសម្រាប់ការមើលខុសត្រូវរបស់អ្នក ព្រោះអ្នកមិនអាចធ្វើជាមេការបានតទៅទៀតទេ។
3 មេការនោះក៏គិតក្នុងចិត្ដថា តើខ្ញុំត្រូវធ្វើយ៉ាងដូចម្ដេច ព្រោះចៅហ្វាយរបស់ខ្ញុំដកយកតួនាទីមើលការខុសត្រូវពីខ្ញុំវិញហើយ? ខ្ញុំគ្មានកម្លាំងកាប់គាស់ទេ ហើយបើសុំទានក៏ខ្មាសគេដែរ។
4 ខ្ញុំដឹងហើយថា ខ្ញុំគួរធ្វើយ៉ាងដូចម្ដេចនោះ ដើម្បីនៅពេលណាលោកដកខ្ញុំពីតួនាទីមើលការខុសត្រូវ មនុស្សមុខជាស្វាគមន៍ខ្ញុំនៅក្នុងផ្ទះរបស់ពួកគេមិនខាន។
5 គាត់ក៏ហៅពួកកូនបំណុលរបស់ចៅហ្វាយគាត់ម្នាក់ម្ដងៗមក រួចសួរទៅអ្នកទីមួយថា តើអ្នកជំពាក់ចៅហ្វាយរបស់ខ្ញុំប៉ុន្មាន?
6 អ្នកនោះប្រាប់ថា ប្រេងមួយរយធុង។ គាត់ក៏ប្រាប់អ្នកនោះថា ចូរយកសំបុត្រជំពាក់របស់អ្នកទៅ រួចអង្គុយចុះសរសេរដាក់ថាហាសិបធុងជាប្រញាប់។