លូកា 16:24-30 KCB

24 គាត់​ក៏​ស្រែក​ហៅ​ថា​ លោក​ឪពុក​អ័ប្រាហាំ​អើយ! សូម​មេត្ដា​ដល់​ខ្ញុំ​ផង​ គឺ​សូម​ឲ្យ​ឡាសារ​ជ្រលក់​ចុង​ម្រាមដៃ​របស់​គាត់​ក្នុង​ទឹក ហើយ​បន្ដក់​លើ​អណ្ដាត​របស់​ខ្ញុំ​ដើម្បី​ឲ្យ​ខ្ញុំ​បាន​ត្រជាក់​ផង​ ព្រោះ​ខ្ញុំ​កំពុង​រង​ទុក្ខ​វេទនា​ក្នុង​ភ្លើង​នេះ។​

25 លោក​អ័ប្រាហាំ​ក៏​ប្រាប់​គាត់​វិញ​ថា​ កូន​អើយ!​ ចូរ​ចាំ​ថា​ កូន​បាន​ទទួល​របស់​ល្អៗ​រួច​ហើយ​កាល​កូន​នៅ​មាន​ជីវិត​ ឯ​ឡាសារ​វិញ​អភ័ព្វ​ណាស់​ ប៉ុន្ដែ​ឥឡូវ​នេះ​ គាត់​ត្រូវ​ទទួល​សេចក្ដី​ក្សេម​ក្សាន្ដ​នៅ​ទីនេះ​ ឯ​កូន​វិញ​ ត្រូវ​រងទុក្ខ​វេទនា។​

26 លើស​ពី​បញ្ហា​ទាំង​អស់​នេះ​ទៀត​ គឺ​មាន​ជង្ហុក​យ៉ាង​ធំ​មួយ​ខណ្ឌ​ផ្ដាច់​រវាង​យើង​ និង​អ្នក​រាល់គ្នា​ ដូច្នេះ​ពួក​អ្នក​ដែល​ចង់​ឆ្លង​ពី​ទីនេះ​ទៅ​ឯ​អ្នក​រាល់គ្នា​មិន​អាច​ឆ្លង​បាន​ឡើយ​ ឬ​ពី​ទីនោះ​មក​ឯ​យើង​ក៏​មិន​បាន​ដែរ។​

27 អ្នក​មាន​ក៏​និយាយ​ទៀត​ថា​ ដូច្នេះ​ខ្ញុំ​សូម​អង្វរ​ លោក​ឪពុក​អើយ!​ សូម​លោក​ចាត់​ឡាសារ​ឲ្យ​ទៅ​ឯ​គ្រួសារ​ឪពុក​របស់​ខ្ញុំ​ផង​

28 ដ្បិត​ខ្ញុំ​មាន​បងប្អូន​ប្រាំ​នាក់​ទៀត​ ដើម្បី​ឲ្យ​គាត់​ធ្វើ​បន្ទាល់​ប្រាប់​ពួកគេ​ ក្រែងលោ​ពួកគេ​មក​កន្លែង​រង​ទារុណ​កម្ម​នេះ​ដែរ។​

29 ប៉ុន្ដែ​លោក​អ័ប្រាហាំ​ប្រាប់​ថា​ ពួកគេ​មាន​លោក​ម៉ូសេ​ និង​ពួក​អ្នក​នាំ​ព្រះបន្ទូល​ហើយ​ ចូរ​ឲ្យ​ពួកគេ​ស្ដាប់​អ្នក​ទាំង​នោះ​ចុះ។​

30 គាត់​ក៏​តប​វិញ​ថា​ ទេ​ លោក​ឪពុក​អ័ប្រាហាំ​អើយ!​ ​បើ​មាន​អ្នកណា​ម្នាក់​រស់​ពី​ស្លាប់​ទៅ​ឯ​ពួកគេ​ នោះ​ពួកគេ​មុខ​ជា​ប្រែ​ចិត្ដ​មិន​ខាន។​