លូកា 16:27-31 KCB

27 អ្នក​មាន​ក៏​និយាយ​ទៀត​ថា​ ដូច្នេះ​ខ្ញុំ​សូម​អង្វរ​ លោក​ឪពុក​អើយ!​ សូម​លោក​ចាត់​ឡាសារ​ឲ្យ​ទៅ​ឯ​គ្រួសារ​ឪពុក​របស់​ខ្ញុំ​ផង​

28 ដ្បិត​ខ្ញុំ​មាន​បងប្អូន​ប្រាំ​នាក់​ទៀត​ ដើម្បី​ឲ្យ​គាត់​ធ្វើ​បន្ទាល់​ប្រាប់​ពួកគេ​ ក្រែងលោ​ពួកគេ​មក​កន្លែង​រង​ទារុណ​កម្ម​នេះ​ដែរ។​

29 ប៉ុន្ដែ​លោក​អ័ប្រាហាំ​ប្រាប់​ថា​ ពួកគេ​មាន​លោក​ម៉ូសេ​ និង​ពួក​អ្នក​នាំ​ព្រះបន្ទូល​ហើយ​ ចូរ​ឲ្យ​ពួកគេ​ស្ដាប់​អ្នក​ទាំង​នោះ​ចុះ។​

30 គាត់​ក៏​តប​វិញ​ថា​ ទេ​ លោក​ឪពុក​អ័ប្រាហាំ​អើយ!​ ​បើ​មាន​អ្នកណា​ម្នាក់​រស់​ពី​ស្លាប់​ទៅ​ឯ​ពួកគេ​ នោះ​ពួកគេ​មុខ​ជា​ប្រែ​ចិត្ដ​មិន​ខាន។​

31 ប៉ុន្ដែ​លោក​អ័ប្រាហាំ​ប្រាប់​វិញ​ថា​ ប្រសិន​បើ​ពួកគេ​មិន​ស្ដាប់​ម៉ូសេ​ និង​ពួក​អ្នក​នាំ​ព្រះបន្ទូល​ផង​ នោះ​ទោះ​បី​មាន​អ្នកណា​ម្នាក់​រស់​ពី​ស្លាប់​ឡើង​វិញ​ក៏​ដោយ​ ក៏​ពួកគេ​មិន​ជឿ​ដែរ»។​