28 ដ្បិតខ្ញុំមានបងប្អូនប្រាំនាក់ទៀត ដើម្បីឲ្យគាត់ធ្វើបន្ទាល់ប្រាប់ពួកគេ ក្រែងលោពួកគេមកកន្លែងរងទារុណកម្មនេះដែរ។
29 ប៉ុន្ដែលោកអ័ប្រាហាំប្រាប់ថា ពួកគេមានលោកម៉ូសេ និងពួកអ្នកនាំព្រះបន្ទូលហើយ ចូរឲ្យពួកគេស្ដាប់អ្នកទាំងនោះចុះ។
30 គាត់ក៏តបវិញថា ទេ លោកឪពុកអ័ប្រាហាំអើយ! បើមានអ្នកណាម្នាក់រស់ពីស្លាប់ទៅឯពួកគេ នោះពួកគេមុខជាប្រែចិត្ដមិនខាន។
31 ប៉ុន្ដែលោកអ័ប្រាហាំប្រាប់វិញថា ប្រសិនបើពួកគេមិនស្ដាប់ម៉ូសេ និងពួកអ្នកនាំព្រះបន្ទូលផង នោះទោះបីមានអ្នកណាម្នាក់រស់ពីស្លាប់ឡើងវិញក៏ដោយ ក៏ពួកគេមិនជឿដែរ»។