4 ខ្ញុំដឹងហើយថា ខ្ញុំគួរធ្វើយ៉ាងដូចម្ដេចនោះ ដើម្បីនៅពេលណាលោកដកខ្ញុំពីតួនាទីមើលការខុសត្រូវ មនុស្សមុខជាស្វាគមន៍ខ្ញុំនៅក្នុងផ្ទះរបស់ពួកគេមិនខាន។
5 គាត់ក៏ហៅពួកកូនបំណុលរបស់ចៅហ្វាយគាត់ម្នាក់ម្ដងៗមក រួចសួរទៅអ្នកទីមួយថា តើអ្នកជំពាក់ចៅហ្វាយរបស់ខ្ញុំប៉ុន្មាន?
6 អ្នកនោះប្រាប់ថា ប្រេងមួយរយធុង។ គាត់ក៏ប្រាប់អ្នកនោះថា ចូរយកសំបុត្រជំពាក់របស់អ្នកទៅ រួចអង្គុយចុះសរសេរដាក់ថាហាសិបធុងជាប្រញាប់។
7 គាត់សួរម្នាក់ទៀតថា ចុះអ្នកវិញ តើជំពាក់ប៉ុន្មានដែរ? អ្នកនោះប្រាប់ថា ស្រូវមួយរយហាប។ គាត់ក៏ប្រាប់អ្នកនោះថា ចូរយកសំបុត្រជំពាក់របស់អ្នកទៅ ហើយសរសេរដាក់ថាប៉ែតសិប។
8 ចៅហ្វាយក៏សរសើរមេការដ៏ទុច្ចរិតនោះ ព្រោះគាត់បានប្រព្រឹត្ដយ៉ាងឆ្លាតវៃ។ នៅជំនាន់របស់ពួកគេនេះ ពួកកូនចៅនៃលោកិយឆ្លាតជាងពួកកូនចៅនៃពន្លឺ។
9 ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរប្រើទ្រព្យសម្បត្ដិលោកិយបង្កើតមិត្ដភក្តិសម្រាប់អ្នករាល់គ្នាចុះ ដើម្បីពេលណាទ្រព្យនោះអស់ទៅ នោះពួកមិត្ដភក្ដិអាចស្វាគមន៍អ្នករាល់គ្នាមកក្នុងលំនៅអស់កល្បជានិច្ច។
10 អ្នកណាដែលស្មោះត្រង់ក្នុងការតូច នោះក៏ស្មោះត្រង់ក្នុងការធំដែរ ហើយអ្នកណាដែលទុច្ចរិតក្នុងការតូច នោះក៏ទុច្ចរិតក្នុងការធំដែរ។