លូកា 18:20-26 KCB

20 អ្នក​ស្គាល់​បញ្ញត្ដិ​ហើយ​ថា​ កុំ​ផិតក្បត់​ កុំ​សម្លាប់​មនុស្ស​ កុំ​លួច​ កុំ​ធ្វើ​ជា​សាក្សី​ក្លែងក្លាយ​ ហើយ​ចូរ​គោរព​ឪពុក​ម្ដាយ​របស់​អ្នក»​

21 ប៉ុន្ដែ​គាត់​ទូល​ព្រះអង្គ​ថា៖​ «ខ្ញុំ​បាន​ធ្វើ​តាម​បញ្ញត្ដិ​ទាំង​អស់​នេះ​តាំង​ពី​ខ្ញុំ​នៅ​វ័យ​ជំទង់​ម៉្លេះ»​

22 ពេល​ឮ​ដូច្នេះ​ ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «អ្នក​នៅ​ខ្វះ​សេចក្ដី​មួយ​ ចូរ​ទៅ​លក់​ទ្រព្យសម្បត្ដិ​ទាំង​អស់​ដែល​អ្នក​មាន ចែក​ឲ្យ​អ្នក​ក្រ​ចុះ​ នោះ​អ្នក​នឹង​មាន​ទ្រព្យ​សម្បត្ដិ​នៅ​ស្ថានសួគ៌​ រួច​ចូរ​មក​តាម​ខ្ញុំ​ចុះ»​

23 ពេល​បាន​ឮ​សេចក្ដី​ទាំង​នេះ​ គាត់​ប្រែ​ជា​ព្រួយ​ចិត្ដ​ណាស់​ ព្រោះ​គាត់​មាន​ទ្រព្យ​សម្បត្ដិ​ច្រើន។​

24 កាល​ព្រះយេស៊ូ​ឃើញ​គាត់​ប្រែ​ជា​ព្រួយ​ចិត្ដ​ដូច្នេះ​ ក៏​មាន​បន្ទូល​ថា៖​ «អ្នក​មាន​ពិបាក​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះជាម្ចាស់​ណាស់​

25 ដ្បិត​សត្វ​អូដ្ឋ​ចូល​តាម​ប្រហោង​ម្ជុល​ នោះ​ងាយ​ជាង​អ្នក​មាន​ចូល​ក្នុង​នគរ​ព្រះជាម្ចាស់​ទៅ​ទៀត»​

26 ពួក​អ្នក​ដែល​ឮ​ក៏​ទូល​សួរ​ថា៖​ «បើ​ដូច្នោះ​ តើ​នរណា​អាច​ទទួល​សេចក្ដី​សង្គ្រោះ​បាន?»​