លូកា 18:25-31 KCB

25 ដ្បិត​សត្វ​អូដ្ឋ​ចូល​តាម​ប្រហោង​ម្ជុល​ នោះ​ងាយ​ជាង​អ្នក​មាន​ចូល​ក្នុង​នគរ​ព្រះជាម្ចាស់​ទៅ​ទៀត»​

26 ពួក​អ្នក​ដែល​ឮ​ក៏​ទូល​សួរ​ថា៖​ «បើ​ដូច្នោះ​ តើ​នរណា​អាច​ទទួល​សេចក្ដី​សង្គ្រោះ​បាន?»​

27 ព្រះអង្គ​ក៏​មាន​បន្ទូល​ថា៖​ «អ្វីៗ​ដែល​មនុស្ស​មិន​អាច​ធ្វើ​បាន​ ព្រះជាម្ចាស់​អាច​ធ្វើ​បាន»។​

28 លោក​ពេត្រុស​បាន​ទូល​ថា៖​ «មើល៍​ យើង​បាន​លះបង់​ទ្រព្យ​សម្បត្ដិ​របស់​យើង​ ហើយ​ដើរ​តាម​លោក»​

29 ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ គ្មាន​អ្នកណា​ដែល​លះបង់​ផ្ទះ​សំបែង​ ប្រពន្ធ​កូន​ ឪពុក​ម្ដាយ​ បងប្អូន​ព្រោះ​យល់​ដល់​នគរ​ព្រះជាម្ចាស់​

30 មិន​បាន​ទទួល​ច្រើន​លើសលប់​នៅ​ពេល​នេះ​ទេ​ ហើយ​នៅ​គ្រា​មក​ដល់​ នឹង​ទទួល​បាន​ជីវិត​អស់កល្ប​ជានិច្ច​ទៀត​ផង»។​

31 កាល​ព្រះអង្គ​នាំ​សាវក​ទាំង​ដប់​ពីរ​ទៅ​ជាមួយ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «មើល៍​ យើង​កំពុង​ឡើង​ទៅ​ក្រុង​យេរូសាឡិម​ ហើយ​គ្រប់​សេចក្ដី​ដែល​ពួក​អ្នក​នាំ​ព្រះបន្ទូល​បាន​ចែង​ទុក​អំពី​កូន​មនុស្ស​នឹង​បាន​សម្រេច។​