លូកា 18:37-43 KCB

37 ពួកគេ​ប្រាប់​គាត់​ថា៖​ «ព្រះយេស៊ូ​អ្នក​ក្រុង​ណាសារ៉ែត​យាង​កាត់​នេះ»​

38 គាត់​ក៏​ស្រែក​ថា៖​ «ព្រះយេស៊ូ​ជា​ពូជពង្ស​ដាវីឌ​អើយ!​ សូម​មេត្ដា​ខ្ញុំ​ផង»​

39 ពួក​អ្នក​ដើរ​នៅ​ខាង​មុខ​បាន​បន្ទោស​គាត់​ឲ្យ​នៅ​ស្ងៀម​ ប៉ុន្ដែ​គាត់​ស្រែក​ថែម​ទៀត​ថា៖​ «ពូជពង្ស​ដាវីឌ​អើយ​ សូម​មេត្ដា​ដល់​ខ្ញុំ​ផង!»។​

40 ព្រះយេស៊ូ​ក៏​ឈប់​ ហើយ​បង្គាប់​ឲ្យ​គេ​នាំ​មនុស្ស​ខ្វាក់​នោះ​មក​ឯ​ព្រះអង្គ​ ពេល​គេ​នាំ​គាត់​មក​ជិត​ ព្រះអង្គ​ក៏​សួរ​គាត់​ថា៖​

41 «តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក?»​ គាត់​ទូល​វិញ​ថា៖​ «ព្រះអម្ចាស់​អើយ!​ សូម​ធ្វើ​ឲ្យ​ភ្នែក​ខ្ញុំ​មើល​ឃើញ​ផង!»​

42 ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​មើល​ឃើញ​វិញ​ចុះ​ ជំនឿ​របស់​អ្នក​បាន​ធ្វើ​ឲ្យ​អ្នក​ជា​សះស្បើយ​ហើយ»។​

43 ភ្លាម​នោះ​ គាត់​ក៏​មើល​ឃើញ​ ហើយ​ដើរ​តាម​ព្រះអង្គ​ទាំង​សរសើរ​តម្កើង​ព្រះជាម្ចាស់​ ឯ​មនុស្ស​ទាំង​អស់​ដែល​បាន​ឃើញ​ ក៏​ថ្វាយ​ការ​សរសើរ​ដល់​ព្រះជាម្ចាស់។​