លូកា 19:1-7 KCB

1 ពេល​ចូល​ដល់​ក្នុង​ក្រុង​យេរីខូរ​ ព្រះអង្គ​ក៏​យាង​កាត់​ក្រុង​

2 មើល៍​ មាន​បុរស​ម្នាក់​ឈ្មោះ​សាខេ​ គាត់​ជា​មេ​អ្នក​ទារ​ពន្ធដារ​ម្នាក់​ ហើយ​ជា​អ្នក​មាន​

3 គាត់​កំពុង​រក​មើល​ថា​នរណា​ជា​ព្រះយេស៊ូ​ ប៉ុន្ដែ​គាត់​មិន​អាច​មើល​ឃើញ​សោះ​ពី​ក្នុង​ចំណោម​បណ្ដាជន​ ព្រោះ​គាត់​មាន​មាឌ​តូច​ល្អិត។​

4 គាត់​រត់​ទៅ​មុខ​មុន​ ហើយ​ឡើង​លើ​ដើម​ល្វា​ដើម្បី​មើល​ឃើញ​ព្រះអង្គ​ ព្រោះ​ព្រះអង្គ​ឆ្លង​កាត់​ជិត​ដល់​ផ្លូវ​នោះ​ហើយ​

5 ពេល​ព្រះអង្គ​យាង​មក​ដល់​កន្លែង​នោះ​ហើយ​ ព្រះយេស៊ូ​ក៏​មើល​ទៅ​លើ​ ទាំង​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «សាខេ​អើយ!​ ចូរ​ប្រញាប់​ចុះ​មក​ ព្រោះ​ខ្ញុំ​ត្រូវ​នៅ​ផ្ទះ​របស់​អ្នក​ថ្ងៃ​នេះ»។​

6 គាត់​ក៏​ប្រញាប់​ចុះ​មក​ស្វាគមន៍​ព្រះអង្គ​ទាំង​អំណរ។​

7 ពេល​មនុស្ស​ទាំង​អស់​ឃើញ​ ក៏​រអ៊ូរទាំ​ថា៖​ «គាត់​ចូល​ទៅ​ស្នាក់​នៅ​ជាមួយ​មនុស្ស​បាប!»​