លូកា 19:15-21 KCB

15 កាល​ទទួល​នគរ​នោះ​ហើយ​ គាត់​ក៏​ត្រលប់​មក​វិញ​ ហើយ​ប្រាប់​ឲ្យ​គេ​ហៅ​បាវបម្រើ​ទាំង​នោះ​មក​ ជា​ពួក​អ្នក​ដែល​គាត់​បាន​ឲ្យ​ប្រាក់​ ដើម្បី​ឲ្យ​គាត់​ដឹង​ថា​ ពួកគេ​រកស៊ី​ចំណេញ​បាន​អ្វី​ខ្លះ។​

16 អ្នក​ទី​មួយ​ចូល​មក​ប្រាប់​ថា​ លោក​ម្ចាស់​អើយ!​ មួយ​មីណា​របស់​លោក​ចំណេញ​បាន​ដប់​មីណា។​

17 គាត់​ក៏​ប្រាប់​បាវបម្រើ​នោះ​ថា​ ប្រសើរ​ណាស់​បាវបម្រើ​ដ៏​ល្អ​អើយ!​ ដោយ​ព្រោះ​អ្នក​ស្មោះត្រង់​ក្នុង​កិច្ចការ​តូច​តាច​ ចូរ​អ្នក​មាន​សិទ្ធិ​អំណាច​គ្រប់​គ្រង​ដប់​ក្រុង​ចុះ។​

18 អ្នក​ទី​ពីរ​ចូល​មក​ប្រាប់​ថា​ លោក​ម្ចាស់​អើយ!​ មួយ​មីណា​របស់​លោក​ចំណេញ​បាន​ប្រាំ​មីណា។​

19 គាត់​ប្រាប់​បាវបម្រើ​នោះ​ដែរ​ថា​ ចូរ​អ្នក​គ្រប់​គ្រង​ប្រាំ​ក្រុង​ចុះ។​

20 បាវបម្រើ​ម្នាក់​ទៀត​បាន​មក​ប្រាប់​ថា​ លោក​ម្ចាស់​អើយ!​ មើល៍​ មួយ​មីណា​របស់​លោក​ ខ្ញុំ​បាន​ខ្ចប់​ទុក​ក្នុង​កន្សែង​

21 ដ្បិត​ខ្ញុំ​ខ្លាច​លោក​ណាស់​ ព្រោះ​លោក​ជា​មនុស្ស​តឹងរ៉ឹង​ លោក​ដក​យក​អ្វី​ដែល​លោក​មិន​បាន​ទុក​ ហើយ​ច្រូត​អ្វី​ដែល​លោក​មិន​បាន​សាប​ព្រោះ។​