លូកា 19:24-30 KCB

24 រួច​គាត់​ប្រាប់​ពួក​អ្នក​ឈរ​នៅ​ក្បែរ​នោះ​ថា​ ចូរ​ដក​យក​ប្រាក់​មួយ​មីណា​ពី​វា​ឲ្យ​ទៅ​ម្នាក់​ទៀត​ដែល​មាន​ដប់​មីណា​ទៅ។​

25 ប៉ុន្ដែ​អ្នក​ទាំង​នោះ​ប្រាប់​គាត់​ថា​ លោក​ម្ចាស់​អើយ!​ អ្នក​នោះ​មាន​ដប់​មីណា​ហើយ។​

26 ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ អស់​អ្នក​ដែល​មាន​នឹង​បន្ថែម​ឲ្យ​ ប៉ុន្ដែ​អ្នកណា​ដែល​គ្មាន​នឹង​ត្រូវ​ដក​យក​វិញ​ សូម្បី​តែ​អ្វី​ដែល​អ្នក​នោះ​មាន​ផង​

27 រីឯ​ពួក​សត្រូវ​របស់​ខ្ញុំ​ ដែល​មិន​ចង់​ឲ្យខ្ញុំ​គ្រប់​គ្រង​លើ​ពួកគេ​ ចូរ​នាំ​ពួកគេ​មក​ទីនេះ​ ហើយ​សម្លាប់​នៅ​មុខ​ខ្ញុំ​ទៅ»។​

28 កាល​ព្រះអង្គ​មាន​បន្ទូល​អំពី​សេចក្ដី​ទាំង​នេះ​ហើយ​ ក៏​ធ្វើ​ដំណើរ​បន្ដ​ទៀត​ឡើង​ទៅ​ក្រុង​យេរូសាឡិម​

29 ហើយ​ពេល​មក​ជិត​ដល់​ក្រុង​បេតផាសេ​ និង​ក្រុង​បេថានី​ក្បែរ​ភ្នំ​មួយ​ឈ្មោះ​ភ្នំ​ដើម​អូលីវ​ ព្រះអង្គ​ក៏​ចាត់​សិស្ស​ពីរ​នាក់​ឲ្យ​ទៅ​

30 ដោយ​មាន​បន្ទូល​ថា៖​ «ចូរ​ទៅ​ក្នុង​ភូមិ​នៅ​ទល់​មុខ​នោះ​ ពេល​អ្នក​ចូល​ទៅ​ដល់​ អ្នក​នឹង​ឃើញ​កូន​លា​មួយ​ដែល​គេ​ចង​ទុក មិន​ទាន់​មាន​មនុស្ស​ណា​ជិះ​នៅ​ឡើយ​ ចូរ​ស្រាយ​ ហើយ​នាំ​វា​មក។​