លូកា 19:33-39 KCB

33 ពេល​កំពុង​ស្រាយ​កូន​លា​ ម្ចាស់​របស់​វា​សួរ​ពួកគេ​ថា៖​ «ហេតុ​អ្វី​ពួក​អ្នក​ស្រាយ​វា​ដូច្នេះ?»​

34 ពួកគេ​ក៏​ឆ្លើយ​ថា៖​ «ព្រះអម្ចាស់​ត្រូវការ​វា»។​

35 ពួកគេ​ក៏​បាន​ដឹក​កូន​លា​នោះ​មក​ឯ​ព្រះយេស៊ូ​ រួច​ក៏​ក្រាល​អាវ​របស់​ពួកគេ​លើ​ខ្នង​វា​ និង​បាន​បញ្ជិះ​ព្រះយេស៊ូ​លើ​នោះ។​

36 ពេល​ព្រះអង្គ​កំពុង​យាង​ទៅ​ ពួកគេ​ក៏​ក្រាល​អាវ​របស់​ខ្លួន​នៅ​លើ​ផ្លូវ​។​

37 កាល​ព្រះអង្គ​មក​ដល់​ត្រង់​ផ្លូវ​ចុះ​ពី​ភ្នំ​ដើម​អូលីវ​ ពួក​សិស្ស​ច្រើន​កុះករ​ចាប់​ផ្ដើម​អរ​សប្បាយ​ទាំង​អស់​គ្នា​ ព្រម​ទាំង​សរសើរ​តម្កើង​ព្រះជាម្ចាស់​ដោយ​សំឡេង​ឮៗ​អំពី​ការ​អស្ចារ្យ​ទាំង​អស់​ដែល​ពួកគេ​បាន​ឃើញ​

38 ថា៖​ «សូម​ថ្វាយ​ព្រះពរ​ដល់​ស្ដេច​មួយ​អង្គ​ ដែល​យាង​មក​ក្នុង​ព្រះនាម​ព្រះអម្ចាស់​ ចូរ​មាន​សេចក្ដី​សុខសាន្ដ​នៅ​ស្ថានសួគ៌​ និង​សិរី​រុង​រឿង​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត»។​

39 ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ខ្លះ​បាន​ទូល​ពី​ក្នុង​ចំណោម​បណ្ដាជន​ទៅ​ព្រះអង្គ​ថា៖​ «លោក​គ្រូ​អើយ!​ សូម​ស្ដី​ឲ្យ​ពួក​សិស្ស​របស់​លោក​ផង»​