លូកា 19:36-42 KCB

36 ពេល​ព្រះអង្គ​កំពុង​យាង​ទៅ​ ពួកគេ​ក៏​ក្រាល​អាវ​របស់​ខ្លួន​នៅ​លើ​ផ្លូវ​។​

37 កាល​ព្រះអង្គ​មក​ដល់​ត្រង់​ផ្លូវ​ចុះ​ពី​ភ្នំ​ដើម​អូលីវ​ ពួក​សិស្ស​ច្រើន​កុះករ​ចាប់​ផ្ដើម​អរ​សប្បាយ​ទាំង​អស់​គ្នា​ ព្រម​ទាំង​សរសើរ​តម្កើង​ព្រះជាម្ចាស់​ដោយ​សំឡេង​ឮៗ​អំពី​ការ​អស្ចារ្យ​ទាំង​អស់​ដែល​ពួកគេ​បាន​ឃើញ​

38 ថា៖​ «សូម​ថ្វាយ​ព្រះពរ​ដល់​ស្ដេច​មួយ​អង្គ​ ដែល​យាង​មក​ក្នុង​ព្រះនាម​ព្រះអម្ចាស់​ ចូរ​មាន​សេចក្ដី​សុខសាន្ដ​នៅ​ស្ថានសួគ៌​ និង​សិរី​រុង​រឿង​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត»។​

39 ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ខ្លះ​បាន​ទូល​ពី​ក្នុង​ចំណោម​បណ្ដាជន​ទៅ​ព្រះអង្គ​ថា៖​ «លោក​គ្រូ​អើយ!​ សូម​ស្ដី​ឲ្យ​ពួក​សិស្ស​របស់​លោក​ផង»​

40 ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ប្រសិន​បើ​អ្នក​ទាំង​នេះ​នៅ​ស្ងៀម​ស្ងាត់​ នោះ​ថ្ម​នឹង​ស្រែក​ឡើង»។​

41 នៅ​ពេល​ព្រះអង្គ​យាង​មក​ជិត​ដល់​ក្រុង​យេរូសាឡិម​ ពេល​ព្រះអង្គ​មើល​ឃើញ​ក្រុង​ ក៏​យំ​ស្រណោះ​ក្រុង​នោះ​

42 ថា៖​ «បើ​អ្នក​ គឺ​អ្នក​ហ្នឹង​ហើយ​ គួរ​តែ​ស្គាល់​សេចក្ដី​ដែល​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខសាន្ដ​នៅ​ថ្ងៃ​នេះ!​ ប៉ុន្ដែ​ពេល​នេះ​សេចក្ដី​នោះ​បាន​លាក់​កំបាំង​ពី​ភ្នែក​របស់​អ្នក​ទៅ​ហើយ​