លូកា 19:9-15 KCB

9 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ថ្ងៃ​នេះ​ សេចក្ដី​សង្គ្រោះ​បាន​មក​ដល់​ផ្ទះ​នេះ​ហើយ​ ព្រោះ​គាត់​ក៏​ជា​ពូជពង្ស​របស់​លោក​អ័ប្រាហាំ​ដែរ​

10 ដ្បិត​កូន​មនុស្ស​បាន​មក​រក​ និង​សង្គ្រោះ​អ្នក​ដែល​វង្វេង»។​

11 កាល​ពួកគេ​កំពុង​ស្ដាប់​សេចក្ដី​ទាំង​នេះ​ ព្រះអង្គ​មាន​បន្ទូល​បន្ថែម​ជា​រឿង​ប្រៀប​ប្រដូច​មួយ​ទៀត​ ព្រោះតែ​ព្រះអង្គ​កំពុង​នៅ​ជិត​ក្រុង​យេរូសាឡិម​ រួច​ពួកគេ​ស្មាន​ថា​នគរ​ព្រះជាម្ចាស់​នឹង​លេច​មក​ភ្លាមៗ​

12 គឺ​ព្រះអង្គ​មាន​បន្ទូល​ថា៖​ «មាន​បុរស​ត្រកូល​ខ្ពង់ខ្ពស់​ម្នាក់​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ​ ដើម្បី​ទទួល​យក​នគរ​មួយ​សម្រាប់​គាត់ រួច​ត្រូវ​ត្រលប់​មក​វិញ​

13 កាល​បាន​ហៅ​បាវបម្រើ​ទាំង​ដប់​នាក់​របស់​គាត់​មក​ហើយ​ គាត់​ក៏​ឲ្យ​បា្រក់​ដល់​ពួកគេ​ដប់​មីណា​ និង​បាន​ប្រាប់​ថា​ ចូរ​ប្រកប​របរ​រកស៊ី​រហូត​ដល់​ខ្ញុំ​មក​វិញ។​

14 ប៉ុន្ដែ​ជន​ជាតិ​របស់​គាត់​ស្អប់​គាត់​ ក៏​ចាត់​តំណាង​ឲ្យ​ទៅ​តាម​ក្រោយ​គាត់​ដើម្បី​ប្រាប់​ថា​ យើង​មិន​ចង់​ឲ្យ​ម្នាក់​នេះ​គ្រប់​គ្រង​លើ​យើង​ទេ។​

15 កាល​ទទួល​នគរ​នោះ​ហើយ​ គាត់​ក៏​ត្រលប់​មក​វិញ​ ហើយ​ប្រាប់​ឲ្យ​គេ​ហៅ​បាវបម្រើ​ទាំង​នោះ​មក​ ជា​ពួក​អ្នក​ដែល​គាត់​បាន​ឲ្យ​ប្រាក់​ ដើម្បី​ឲ្យ​គាត់​ដឹង​ថា​ ពួកគេ​រកស៊ី​ចំណេញ​បាន​អ្វី​ខ្លះ។​