លូកា 2:11-17 KCB

11 ដ្បិត​ថ្ងៃ​នេះ​ ព្រះអង្គ​សង្គ្រោះ​មួយ​អង្គ​ដែល​ជា​ព្រះគ្រិស្ដ​ដ៏​ជា​ព្រះអម្ចាស់​បាន​ប្រសូត​មក​ឯ​អ្នក​រាល់គ្នា​នៅ​ក្នុង​ក្រុង​របស់​ស្ដេច​ដាវីឌ​

12 ហើយ​នេះ​ជា​ទី​សំគាល់​សម្រាប់​អ្នក​រាល់គ្នា​ គឺ​អ្នក​រាល់គ្នា​នឹង​ឃើញ​បុត្រ​តូច​ដែល​គេ​រុំ​នឹង​សំពត់​ដាក់​ផ្ដេក​នៅ​ក្នុង​ស្នូក»។​

13 រំពេច​នោះ​មាន​ពល​ទេវតា​នៃ​ស្ថានសួគ៌​ច្រើន​កុះករ​សរសើរ​តម្កើង​ព្រះជាម្ចាស់​ជាមួយ​ទេវតា​នោះ​ថា៖​

14 «សូម​ឲ្យ​ព្រះជាម្ចាស់​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត​ប្រកប​ដោយ​សិរី​រុងរឿង​ ហើយ​ក្ដី​សុខសាន្ដ​មាន​ដល់​អស់​អ្នក​នៅ​លើ​ផែនដី​ដែល​ព្រះអង្គ​គាប់​ព្រះហឫទ័យ»។​

15 កាល​ពួក​ទេវតា​បាន​ចាក​ចេញ​ពី​ពួកគេ​ទៅឯ​ស្ថានសួគ៌​វិញ​ ពួក​អ្នក​គង្វាល​ចៀម​ក៏​និយាយ​គ្នា​ថា៖​ «តោះ​យើង​ទៅ​ភូមិ​បេថ្លេហិម​ ហើយ​មើល​ហេតុការណ៍​ដែល​បាន​កើត​ឡើង​នេះ​ ដែល​ព្រះអម្ចាស់​បាន​ប្រាប់​យើង​ឲ្យ​ដឹង»។​

16 ពួកគេ​ក៏​ធ្វើ​ដំណើរ​ទៅ​ជា​ប្រញាប់​ ហើយ​ឃើញ​នាង​ម៉ារា​ លោក​យ៉ូសែប​ ព្រមទាំង​បុត្រ​តូច​ដែល​គេ​កំពុង​ដាក់​ផ្ដេក​ក្នុង​ស្នូក។​

17 កាល​បាន​ឃើញ​ហើយ​ ពួកគេ​ក៏​រៀប​រាប់​ពី​ពាក្យ​ដែល​ទេវតា​បាន​ប្រាប់​ពួកគេ​ឲ្យ​ដឹង​អំពី​បុត្រ​តូច​នេះ​