12 ហើយនេះជាទីសំគាល់សម្រាប់អ្នករាល់គ្នា គឺអ្នករាល់គ្នានឹងឃើញបុត្រតូចដែលគេរុំនឹងសំពត់ដាក់ផ្ដេកនៅក្នុងស្នូក»។
13 រំពេចនោះមានពលទេវតានៃស្ថានសួគ៌ច្រើនកុះករសរសើរតម្កើងព្រះជាម្ចាស់ជាមួយទេវតានោះថា៖
14 «សូមឲ្យព្រះជាម្ចាស់នៅស្ថានដ៏ខ្ពស់បំផុតប្រកបដោយសិរីរុងរឿង ហើយក្ដីសុខសាន្ដមានដល់អស់អ្នកនៅលើផែនដីដែលព្រះអង្គគាប់ព្រះហឫទ័យ»។
15 កាលពួកទេវតាបានចាកចេញពីពួកគេទៅឯស្ថានសួគ៌វិញ ពួកអ្នកគង្វាលចៀមក៏និយាយគ្នាថា៖ «តោះយើងទៅភូមិបេថ្លេហិម ហើយមើលហេតុការណ៍ដែលបានកើតឡើងនេះ ដែលព្រះអម្ចាស់បានប្រាប់យើងឲ្យដឹង»។
16 ពួកគេក៏ធ្វើដំណើរទៅជាប្រញាប់ ហើយឃើញនាងម៉ារា លោកយ៉ូសែប ព្រមទាំងបុត្រតូចដែលគេកំពុងដាក់ផ្ដេកក្នុងស្នូក។
17 កាលបានឃើញហើយ ពួកគេក៏រៀបរាប់ពីពាក្យដែលទេវតាបានប្រាប់ពួកគេឲ្យដឹងអំពីបុត្រតូចនេះ
18 ឯមនុស្សទាំងអស់ដែលបានស្ដាប់ឮ ក៏នឹកអស្ចារ្យពីសេចក្ដីដែលពួកអ្នកគង្វាលចៀមបានប្រាប់ពួកគេ