លូកា 2:27-33 KCB

27 ព្រះវិញ្ញាណ​បាន​នាំ​គាត់​ចូល​មក​ក្នុង​ព្រះវិហារ​ ពេល​ដែល​ឪពុក​ម្ដាយ​បាន​នាំ​បុត្រ​តូច​យេស៊ូ​ចូល​មក​ក្នុង​ ដើម្បី​ធ្វើ​តាម​ទំនៀម​ទម្លាប់​ក្នុង​គម្ពីរ​វិន័យ​សម្រាប់​បុត្រ​តូច។​

28 លោក​ស៊ីម្មាន​បាន​ទទួល​យក​បុត្រ​តូច​នោះ​មក​បី​នៅ​ក្នុង​ដៃ​ ហើយ​គាត់​បាន​ថ្វាយ​ព្រះពរ​ព្រះជាម្ចាស់​ដោយ​និយាយ​ថា៖​

29 «ឱ​ព្រះអម្ចាស់​អើយ!​ សូម​ដក​យក​បាវបម្រើ​របស់​ព្រះអង្គ​ទៅ​ក្នុង​សេចក្ដី​សុខសាន្ដ​នៅ​ពេល​ឥឡូវ​នេះ​ តាម​ព្រះបន្ទូល​របស់​ព្រះអង្គ​ចុះ។​

30 ដ្បិត​ភ្នែក​របស់​ខ្ញុំបាន​ឃើញ​សេចក្ដី​សង្គ្រោះ​របស់​ព្រះអង្គ​

31 ដែល​ព្រះអង្គ​បាន​ផ្ដល់​ឲ្យ​នៅ​ចំពោះ​មុខ​ប្រជាជន​ទាំង​អស់​

32 គឺ​ជា​ពន្លឺ​សម្រាប់​បំភ្លឺ​សាសន៍​ដទៃ​ និង​សិរី​រុងរឿង​ដល់​អ៊ីស្រាអែល​ ដែល​ជា​ប្រជា​រាស្ដ្រ​របស់​ព្រះអង្គ»។​

33 ឪពុក​ម្ដាយ​របស់​បុត្រ​តូច​នឹក​អស្ចារ្យ​ពី​សេចក្ដី​ទាំងឡាយ​ដែល​បាន​ពោល​អំពី​ព្រះអង្គ។​