28 លោកស៊ីម្មានបានទទួលយកបុត្រតូចនោះមកបីនៅក្នុងដៃ ហើយគាត់បានថ្វាយព្រះពរព្រះជាម្ចាស់ដោយនិយាយថា៖
29 «ឱព្រះអម្ចាស់អើយ! សូមដកយកបាវបម្រើរបស់ព្រះអង្គទៅក្នុងសេចក្ដីសុខសាន្ដនៅពេលឥឡូវនេះ តាមព្រះបន្ទូលរបស់ព្រះអង្គចុះ។
30 ដ្បិតភ្នែករបស់ខ្ញុំបានឃើញសេចក្ដីសង្គ្រោះរបស់ព្រះអង្គ
31 ដែលព្រះអង្គបានផ្ដល់ឲ្យនៅចំពោះមុខប្រជាជនទាំងអស់
32 គឺជាពន្លឺសម្រាប់បំភ្លឺសាសន៍ដទៃ និងសិរីរុងរឿងដល់អ៊ីស្រាអែល ដែលជាប្រជារាស្ដ្ររបស់ព្រះអង្គ»។
33 ឪពុកម្ដាយរបស់បុត្រតូចនឹកអស្ចារ្យពីសេចក្ដីទាំងឡាយដែលបានពោលអំពីព្រះអង្គ។
34 លោកស៊ីម្មានបានឲ្យពរពួកគេ និងបាននិយាយទៅនាងម៉ារា ជាម្ដាយថា៖ «មើល៍ កូននេះត្រូវបានកំណត់សម្រាប់ការជំពប់ដួល និងការងើបឡើងរបស់មនុស្សជាច្រើននៅអ៊ីស្រាអែល ហើយជាទីសំគាល់ដែលត្រូវគេប្រឆាំង