4 ឯលោកយ៉ូសែបវិញ ក៏ចេញពីក្រុងណាសារ៉ែតក្នុងស្រុកកាលីឡេឆ្ពោះទៅភូមិមួយជាក្រុងរបស់ស្ដេចដាវីឌក្នុងស្រុកយូដា ឈ្មោះបេថ្លេហិម ព្រោះគាត់ជាសាច់ឈាម និងជាពូជពង្សរបស់ស្ដេចដាវីឌ
5 ដើម្បីចុះឈ្មោះជាមួយនាងម៉ារា ជាគូដណ្ដឹងរបស់គាត់ដែលកំពុងមានផ្ទៃពោះ។
6 ខណៈពេលដែលពួកគេនៅទីនោះ ក៏ដល់ពេលនាងគ្រប់ខែសម្រាលកូន
7 ហើយនាងសម្រាលបានកូនប្រុសម្នាក់ ជាកូនច្បង រួចបានរុំនឹងសំពត់ដាក់ផ្ដេកក្នុងស្នូក ព្រោះក្នុងផ្ទះសំណាក់គ្មានកន្លែងសម្រាប់ពួកគេទេ។
8 នៅក្នុងតំបន់ជាមួយគ្នានោះ មានពួកអ្នកគង្វាលចៀមកំពុងយាមចៀមរបស់ពួកគេនៅកណ្ដាលវាលទាំងយប់។
9 មានទេវតាមួយរូបរបស់ព្រះអម្ចាស់បានមកឈរចំពោះមុខពួកគេ ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់បានចាំងចែងជុំវិញពួកគេ ដូច្នេះពួកគេក៏ភ័យខ្លាចជាខ្លាំង
10 ប៉ុន្ដែទេវតានោះបាននិយាយទៅពួកគេថា៖ «កុំខ្លាចអី! ដ្បិតមើល៍ ខ្ញុំប្រកាសដំណឹងល្អប្រាប់អ្នករាល់គ្នា ជាសេចក្ដីអំណរដ៏អស្ចារ្យដែលនឹងមានដល់ប្រជាជនទាំងអស់