1 ថ្ងៃមួយនៅពេលព្រះអង្គកំពុងបង្រៀនប្រជាជននៅក្នុងព្រះវិហារ និងប្រកាសដំណឹងល្អនោះ ពួកសម្ដេចសង្ឃ ពួកគ្រូវិន័យ និងពួកចាស់ទុំបានក្រោកឈរឡើង
2 ទូលសួរថា៖ «ចូរប្រាប់យើងមក តើអ្នកធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វី? តើនរណាឲ្យសិទ្ធិអំណាចនេះដល់អ្នក?»
3 ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ខ្ញុំនឹងសួរពួកលោកមួយសំណួរដែរ ចូរប្រាប់ខ្ញុំមក
4 តើពិធីជ្រមុជទឹករបស់លោកយ៉ូហានមកពីស្ថានសួគ៌ ឬមកពីមនុស្ស?»
5 ពួកគេក៏ពិគ្រោះគ្នាថា៖ «បើយើងឆ្លើយថា មកពីស្ថានសួគ៌ នោះគាត់នឹងនិយាយថា ចុះហេតុអ្វីបានជាពួកលោកមិនជឿលោកយ៉ូហាន?
6 ប៉ុន្ដែបើយើងឆ្លើយថា មកពីមនុស្ស នោះប្រជាជនទាំងអស់មុខជាចោលយើងនឹងដុំថ្ម ព្រោះគេរាប់លោកយ៉ូហានថាជាអ្នកនាំព្រះបន្ទូល»