លូកា 20:14-20 KCB

14 ប៉ុន្ដែ​កាល​ពួក​អ្នក​ចម្ការ​ឃើញ​ ក៏​និយាយ​គ្នា​ថា​ ម្នាក់​នេះ​ជា​អ្នក​ស្នង​មរតក​ ចូរ​យើង​សម្លាប់​វា​ចោល​ទៅ​ មរតក​ទាំង​អស់​នឹង​ត្រលប់​ជា​របស់​យើង​ហើយ។​

15 ពួកគេ​ក៏​បោះ​កូន​ប្រុស​នោះ​ទៅ​ក្រៅ​ចម្ការ​ទំពាំង​បាយជូរ​ ហើយ​សម្លាប់​ចោល។​ បន្ទាប់​មក​ តើ​ម្ចាស់​ចម្ការ​ទំពាំង​បាយជូរ​នឹង​ធ្វើ​ដូចម្ដេច​ចំពោះ​ពួកគេ?​

16 គាត់​នឹង​មក​សម្លាប់​ពួក​អ្នក​ចម្ការ​ទាំង​នេះ​វិញ​ ហើយ​ឲ្យ​ចម្ការ​ទំពាំង​បាយជូរ​នោះ​ទៅ​អ្នក​ចម្ការ​ផ្សេង​ទៀត»។​ ពេល​ឮ​ដូច្នេះ​ ពួកគេ​និយាយ​ថា៖​ «សូម​កុំ​ឲ្យ​មាន​រឿង​បែប​នេះ​កើត​ឡើង​ឡើយ»​

17 ព្រះអង្គ​ក៏​មើល​ទៅ​ពួកគេ​ទាំង​មាន​បន្ទូល​ថា៖​ «ចុះ​តើ​សេចក្ដី​ដែល​ចែង​ទុក​មក​ថា​ ថ្ម​ដែល​ជាង​សំណង់​បោះ​បង់​ចោល​នោះបាន​ត្រលប់​ជា​ថ្ម​ដ៏​សំខាន់​នៅ​តាម​ជ្រុង​វិញ​ មាន​ន័យ​យ៉ាង​ដូច​ម្ដេច?​

18 អ្នកណា​ធ្លាក់​លើ​ថ្ម​នេះ​ អ្នក​នោះ​នឹង​ត្រូវ​បាក់​បែក​ ហើយ​ប្រសិនបើ​ថ្ម​នេះ​ធ្លាក់​លើ​អ្នកណា​វិញ​ វា​នឹង​កិន​កម្ទេច​អ្នក​នោះ»។​

19 ពួក​សម្ដេច​សង្ឃ​ និង​ពួក​គ្រូ​វិន័យ​រក​ចាប់​ព្រះអង្គ​នៅ​ពេល​នោះ​ ព្រោះ​ពួកគេ​ដឹង​ថា​ ព្រះអង្គ​មាន​បន្ទូល​ជា​រឿង​ប្រៀប​ប្រដូច​នោះ គឺ​សំដៅ​លើ​ពួកគេ​ ប៉ុន្ដែ​ពួកគេ​ខ្លាច​ប្រជាជន។​

20 ដូច្នេះ​ពួកគេ​ក៏​ចាត់​អ្នក​ស៊ើប​ការណ៍​ក្លែង​ជា​អ្នក​សុចរិត​ឃ្លាំ​មើល​ព្រះអង្គ​យ៉ាង​ប្រុង​ប្រយ័ត្ន​ ដើម្បី​ឲ្យ​ពួកគេ​អាច​ចាប់​កំហុស​ព្រះបន្ទូល​របស់​ព្រះអង្គ​បាន​ ហើយ​ប្រគល់​ព្រះអង្គ​ឲ្យ​ទៅ​ពួក​អ្នក​គ្រប់គ្រង​ និង​ពួក​អាជ្ញាធរ​របស់​លោក​អភិបាល។​