21 ពួកគេបានសួរព្រះអង្គថា៖ «លោកគ្រូអើយ! យើងដឹងថា លោកនិយាយ និងបង្រៀនយ៉ាងត្រឹមត្រូវ ហើយលោកមិនយោគយល់មុខមនុស្សណាឡើយ ផ្ទុយទៅវិញ លោកបង្រៀនអំពីផ្លូវរបស់ព្រះជាម្ចាស់ទៅតាមសេចក្ដីពិត
22 តើការបង់ពន្ធដារឲ្យព្រះចៅអធិរាជនោះ ត្រឹមត្រូវតាមវិន័យដែរឬទេ?»
23 ពេលព្រះអង្គឈ្វេងយល់ពីល្បិចកលរបស់ពួកគេ ក៏មានបន្ទូលទៅពួកគេថា៖
24 «ចូរបង្ហាញកាក់មួយឌេណារីដល់ខ្ញុំ តើកាក់នេះមានរូប និងចំណាររបស់នរណា?» ពួកគេទូលថា៖ «ព្រះចៅអធិរាជ»
25 ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ដូច្នេះ ចូរឲ្យអ្វីៗដែលជារបស់ព្រះចៅអធិរាជដល់ព្រះចៅអធិរាជ ឯអ្វីៗដែលជារបស់ព្រះជាម្ចាស់ដល់ព្រះជាម្ចាស់ចុះ»
26 ដូច្នេះពួកគេមិនអាចចាប់កំហុសព្រះបន្ទូលរបស់ព្រះអង្គនៅចំពោះមុខប្រជាជនបានឡើយ ពួកគេនៅស្ងៀមស្ងាត់ ទាំងនឹកអស្ចារ្យពីចម្លើយរបស់ព្រះអង្គ។
27 ពួកអ្នកខាងគណៈសាឌូស៊ីខ្លះ ដែលនិយាយជំទាស់ថា គ្មានការរស់ឡើងវិញ បានចូលមកជិតសួរព្រះអង្គថា៖