26 ដូច្នេះពួកគេមិនអាចចាប់កំហុសព្រះបន្ទូលរបស់ព្រះអង្គនៅចំពោះមុខប្រជាជនបានឡើយ ពួកគេនៅស្ងៀមស្ងាត់ ទាំងនឹកអស្ចារ្យពីចម្លើយរបស់ព្រះអង្គ។
27 ពួកអ្នកខាងគណៈសាឌូស៊ីខ្លះ ដែលនិយាយជំទាស់ថា គ្មានការរស់ឡើងវិញ បានចូលមកជិតសួរព្រះអង្គថា៖
28 «លោកគ្រូ លោកម៉ូសេបានសរសេរទុកសម្រាប់យើងថា ប្រសិនបើបងប្រុសរបស់អ្នកណាម្នាក់មានប្រពន្ធហើយ ប៉ុន្ដែស្លាប់ទៅដោយគ្មានកូនសោះ នោះប្អូនរបស់គាត់ត្រូវយកប្រពន្ធរបស់គាត់ ដើម្បីបង្កើតកូនឲ្យគាត់
29 ឥឡូវនេះ មានបងប្អូនប្រុសប្រាំពីរនាក់ បងប្រុសច្បងបានយកប្រពន្ធ ប៉ុន្ដែបានស្លាប់ទៅគ្មានកូនសោះ
30 ប្អូនប្រុសទីពីរ
31 និងប្អូនប្រុសទីបីបានយកនាងទៀត ហើយបងប្អូនប្រុសទាំងប្រាំពីរនាក់នោះបានស្លាប់ទៅដោយគ្មានកូនដូចគ្នា។
32 នៅទីបំផុត ស្ដ្រីនោះក៏ស្លាប់ដែរ។