លូកា 20:29-35 KCB

29 ឥឡូវ​នេះ​ មាន​បងប្អូន​ប្រុស​ប្រាំពីរ​នាក់​ បងប្រុស​ច្បង​បាន​យក​ប្រពន្ធ​ ប៉ុន្ដែ​បាន​ស្លាប់​ទៅ​គ្មាន​កូន​សោះ​

30 ប្អូន​ប្រុស​ទី​ពីរ​

31 និង​ប្អូន​ប្រុស​ទី​បី​បាន​យក​នាង​ទៀត​ ហើយ​បង​ប្អូន​ប្រុស​ទាំង​ប្រាំ​ពីរ​នាក់​នោះ​បាន​ស្លាប់​ទៅ​ដោយ​គ្មាន​កូន​ដូច​គ្នា។​

32 នៅ​ទី​បំផុត​ ស្ដ្រី​នោះ​ក៏​ស្លាប់​ដែរ។​

33 ដូច្នេះ​នៅ​ពេល​រស់​ឡើង​វិញ​ តើ​នាង​ជា​ប្រពន្ធ​របស់​អ្នកណា​ក្នុង​ចំណោម​ពួកគេ?​ ដ្បិត​បងប្អូន​ប្រុស​ទាំង​ប្រាំ​ពីរ​នាក់​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ​គ្រប់​គ្នា»​

34 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ពួក​កូន​ចៅ​នៃ​ជំនាន់​នេះ​រៀបការ​ជា​ប្ដី​ប្រពន្ធ​

35 ប៉ុន្ដែ​អស់​អ្នក​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ស័ក្តិសម​ទទួល​បាន​ចំណែក​នៃ​ជំនាន់​នោះ​ ព្រមទាំង​ការ​រស់​ពី​ស្លាប់​ឡើង​វិញ​ គេ​មិន​រៀបការ​ជា​ប្ដី​ប្រពន្ធ​ទៀត​ឡើយ​