30 ប្អូនប្រុសទីពីរ
31 និងប្អូនប្រុសទីបីបានយកនាងទៀត ហើយបងប្អូនប្រុសទាំងប្រាំពីរនាក់នោះបានស្លាប់ទៅដោយគ្មានកូនដូចគ្នា។
32 នៅទីបំផុត ស្ដ្រីនោះក៏ស្លាប់ដែរ។
33 ដូច្នេះនៅពេលរស់ឡើងវិញ តើនាងជាប្រពន្ធរបស់អ្នកណាក្នុងចំណោមពួកគេ? ដ្បិតបងប្អូនប្រុសទាំងប្រាំពីរនាក់បានយកនាងធ្វើជាប្រពន្ធគ្រប់គ្នា»
34 ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ពួកកូនចៅនៃជំនាន់នេះរៀបការជាប្ដីប្រពន្ធ
35 ប៉ុន្ដែអស់អ្នកដែលត្រូវបានចាត់ទុកថាស័ក្តិសមទទួលបានចំណែកនៃជំនាន់នោះ ព្រមទាំងការរស់ពីស្លាប់ឡើងវិញ គេមិនរៀបការជាប្ដីប្រពន្ធទៀតឡើយ
36 ព្រោះពួកគេដូចជាពួកទេវតា មិនអាចស្លាប់ទៀតឡើយ ជាកូនរបស់ព្រះជាម្ចាស់ និងជាកូននៃការរស់ឡើងវិញ។