លូកា 20:32-38 KCB

32 នៅ​ទី​បំផុត​ ស្ដ្រី​នោះ​ក៏​ស្លាប់​ដែរ។​

33 ដូច្នេះ​នៅ​ពេល​រស់​ឡើង​វិញ​ តើ​នាង​ជា​ប្រពន្ធ​របស់​អ្នកណា​ក្នុង​ចំណោម​ពួកគេ?​ ដ្បិត​បងប្អូន​ប្រុស​ទាំង​ប្រាំ​ពីរ​នាក់​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ​គ្រប់​គ្នា»​

34 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ពួក​កូន​ចៅ​នៃ​ជំនាន់​នេះ​រៀបការ​ជា​ប្ដី​ប្រពន្ធ​

35 ប៉ុន្ដែ​អស់​អ្នក​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ស័ក្តិសម​ទទួល​បាន​ចំណែក​នៃ​ជំនាន់​នោះ​ ព្រមទាំង​ការ​រស់​ពី​ស្លាប់​ឡើង​វិញ​ គេ​មិន​រៀបការ​ជា​ប្ដី​ប្រពន្ធ​ទៀត​ឡើយ​

36 ព្រោះ​ពួកគេ​ដូច​ជា​ពួក​ទេវតា​ មិន​អាច​ស្លាប់​ទៀត​ឡើយ​ ជា​កូន​របស់​ព្រះជាម្ចាស់​ និង​ជា​កូន​នៃ​ការ​រស់​ឡើង​វិញ។​

37 សូម្បីតែ​លោក​ម៉ូសេ​ក៏​បាន​បង្ហាញ​នៅ​ត្រង់​គុម្ព​បន្លា​ដែរ​ ពី​ការ​ដែល​មនុស្ស​ស្លាប់​រស់​ឡើង​វិញ​ គឺ​ពេល​គាត់​ហៅ​ព្រះអម្ចាស់​ថា​ ព្រះ​របស់​អ័ប្រាហាំ​ ព្រះ​របស់​អ៊ីសាក​ និង​ព្រះ​របស់​យ៉ាកុប​

38 ដូច្នេះ​ព្រះជាម្ចាស់​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ​ ប៉ុន្ដែ​ជា​ព្រះ​របស់​មនុស្ស​រស់​ ព្រោះ​មនុស្ស​ទាំង​អស់​មាន​ជីវិត​ដោយសារ​ព្រះអង្គ»។​