35 ប៉ុន្ដែអស់អ្នកដែលត្រូវបានចាត់ទុកថាស័ក្តិសមទទួលបានចំណែកនៃជំនាន់នោះ ព្រមទាំងការរស់ពីស្លាប់ឡើងវិញ គេមិនរៀបការជាប្ដីប្រពន្ធទៀតឡើយ
36 ព្រោះពួកគេដូចជាពួកទេវតា មិនអាចស្លាប់ទៀតឡើយ ជាកូនរបស់ព្រះជាម្ចាស់ និងជាកូននៃការរស់ឡើងវិញ។
37 សូម្បីតែលោកម៉ូសេក៏បានបង្ហាញនៅត្រង់គុម្ពបន្លាដែរ ពីការដែលមនុស្សស្លាប់រស់ឡើងវិញ គឺពេលគាត់ហៅព្រះអម្ចាស់ថា ព្រះរបស់អ័ប្រាហាំ ព្រះរបស់អ៊ីសាក និងព្រះរបស់យ៉ាកុប
38 ដូច្នេះព្រះជាម្ចាស់មិនមែនជាព្រះរបស់មនុស្សស្លាប់ទេ ប៉ុន្ដែជាព្រះរបស់មនុស្សរស់ ព្រោះមនុស្សទាំងអស់មានជីវិតដោយសារព្រះអង្គ»។
39 ពួកគ្រូវិន័យខ្លះបានឆ្លើយថា៖ «លោកគ្រូ លោកនិយាយបានល្អណាស់»
40 ហើយពួកគេមិនហ៊ានសួរព្រះអង្គអំពីអ្វីទៀតឡើយ។
41 ព្រះយេស៊ូមានបន្ទូលសួរពួកគេថា៖ «តើដូចម្ដេចបានជាពួកគេនិយាយថា ព្រះគ្រិស្ដជាពូជពង្សដាវីឌដូច្នេះ?