40 ហើយពួកគេមិនហ៊ានសួរព្រះអង្គអំពីអ្វីទៀតឡើយ។
41 ព្រះយេស៊ូមានបន្ទូលសួរពួកគេថា៖ «តើដូចម្ដេចបានជាពួកគេនិយាយថា ព្រះគ្រិស្ដជាពូជពង្សដាវីឌដូច្នេះ?
42 ដ្បិតដាវីឌនិយាយក្នុងគម្ពីរទំនុកតម្កើងថា ព្រះអម្ចាស់មានបន្ទូលមកកាន់ព្រះអម្ចាស់របស់ខ្ញុំថា ចូរអង្គុយនៅខាងស្ដាំយើង
43 រហូតដល់យើងដាក់ខ្មាំងសត្រូវរបស់អ្នកជាកំណល់ជើងរបស់អ្នក។
44 ដូច្នេះបើដាវីឌហៅព្រះអង្គថាជាព្រះអម្ចាស់ តើព្រះអង្គជាពូជពង្សដាវីឌយ៉ាងដូចម្ដេចទៅ?»
45 ពេលប្រជាជនទាំងអស់កំពុងស្ដាប់ ព្រះអង្គក៏មានបន្ទូលទៅពួកសិស្សព្រះអង្គថា៖
46 «ចូរប្រយ័ត្ននឹងពួកគ្រូវិន័យដែលចូលចិត្ដពាក់អាវវែង ដើរចុះដើរឡើង ឲ្យគេគោរពនៅតាមទីប្រជុំជន ហើយចូលចិត្ដអង្គុយមុខគេក្នុងសាលាប្រជុំ និងនៅកន្លែងកិត្ដិយសក្នុងពិធីជប់លៀង។