លូកា 22:11-17 KCB

11 ហើយ​ប្រាប់​ម្ចាស់​ផ្ទះ​នោះ​ថា​ លោក​គ្រូ​សួរ​មក​អ្នក​ថា​ តើ​បន្ទប់​ដែល​ខ្ញុំ​ត្រូវ​បរិភោគ​អាហារ​ជាមួយ​នឹង​សិស្ស​របស់​ខ្ញុំ​ក្នុង​ថ្ងៃ​បុណ្យ​រំលង​នៅ​ឯណា?​

12 គាត់​នឹង​បង្ហាញ​ឲ្យ​អ្នក​រាល់គ្នា​ឃើញ​បន្ទប់​ដ៏​ធំ​មួយ​នៅ​ជាន់​លើ​ដែល​រៀប​ជាស្រេច​ ចូរ​រៀបចំ​នៅ​ទីនោះ​ចុះ»។​

13 អ្នក​ទាំង​ពីរ​ក៏​ចាក​ចេញ​ទៅ​ ហើយ​ឃើញ​ដូច​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​ប្រាប់​ ដូច្នេះ​ពួកគេ​ក៏​រៀបចំ​ពិធី​បុណ្យ​រំលង។​

14 លុះ​ដល់​ពេល​វេលា​ ព្រះអង្គ​ក៏​អង្គុយ​នៅ​តុអាហារ​ជាមួយ​ពួក​សាវក​របស់​ព្រះអង្គ​

15 ព្រះអង្គ​បាន​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «នៅ​ថ្ងៃ​បុណ្យ​រំលង​នេះ​ ខ្ញុំ​ចង់​បរិភោគ​ជាមួយ​អ្នក​រាល់គ្នា​ឲ្យ​អស់​ចិត្ដ​ មុន​ពេល​ខ្ញុំ​រងទុក្ខ​វេទនា​

16 ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ខ្ញុំ​នឹង​មិន​បរិភោគ​អាហារ​នៃ​ថ្ងៃ​បុណ្យ​រំលង​នេះ​ទៀត​ទេ​ រហូត​ដល់​ពិធី​នេះ​បាន​សម្រេច​នៅ​នគរ​ព្រះជាម្ចាស់»​

17 រួច​ព្រះអង្គ​យក​ពែង​មក​ ទាំង​អរ​ព្រះគុណ​ព្រះជាម្ចាស់​ ហើយ​មាន​បន្ទូល​ថា៖​ «ចូរ​ទទួល​យក​ពែង​នេះ​ ហើយ​ចែក​គ្នា​ផឹក​ចុះ​