លូកា 22:16-22 KCB

16 ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ខ្ញុំ​នឹង​មិន​បរិភោគ​អាហារ​នៃ​ថ្ងៃ​បុណ្យ​រំលង​នេះ​ទៀត​ទេ​ រហូត​ដល់​ពិធី​នេះ​បាន​សម្រេច​នៅ​នគរ​ព្រះជាម្ចាស់»​

17 រួច​ព្រះអង្គ​យក​ពែង​មក​ ទាំង​អរ​ព្រះគុណ​ព្រះជាម្ចាស់​ ហើយ​មាន​បន្ទូល​ថា៖​ «ចូរ​ទទួល​យក​ពែង​នេះ​ ហើយ​ចែក​គ្នា​ផឹក​ចុះ​

18 ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ចាប់​ពី​ពេល​នេះ​តទៅ​ ខ្ញុំ​មិន​ផឹក​ផល​ពី​ទំពាំង​បាយ​ជូរ​ទៀត​ទេ​ រហូត​ដល់​នគរ​ព្រះជាម្ចាស់​មក​ដល់»។​

19 បន្ទាប់​មក​ព្រះអង្គ​យក​នំប៉័ង​មក​ ទាំង​អរ​ព្រះគុណ​ព្រះជាម្ចាស់​ ហើយ​កាច់​ចែក​ឲ្យ​ពួក​សិស្ស​ ទាំង​មាន​បន្ទូល​ថា៖​ «នេះ​ជា​រូបកាយ​របស់​ខ្ញុំ​ដែល​បាន​ឲ្យ​មក​អ្នក​រាល់គ្នា​ ចូរ​ធ្វើ​បែប​នេះ​ចុះ​ដើម្បី​រំឭក​ដល់​ខ្ញុំ»។​

20 ក្រោយ​ពី​បរិភោគ​រួច​ ព្រះអង្គ​ក៏​មាន​បន្ទូល​អំពី​ពែង​បែប​ដូច្នោះ​ដែរ​ថា៖​ «ពែង​នេះ​ជា​កិច្ច​ព្រមព្រៀង​ថ្មី​ដោយ​នូវ​ឈាម​ខ្ញុំ​ ដែល​បាន​បង្ហូរ​សម្រាប់​អ្នក​រាល់គ្នា​

21 ប៉ុន្ដែ​មើល៍​ ដៃ​របស់​អ្នក​ក្បត់​ខ្ញុំ​ ក៏​ដាក់​នៅ​លើ​តុ​អាហារ​ជាមួយ​ខ្ញុំ​ដែរ​

22 ដ្បិត​កូន​មនុស្ស​ត្រូវ​ទៅ​ដូចជា​សេចក្ដី​ដែល​បាន​ចែង​ទុក​មក​មែន​ ប៉ុន្ដែ​វេទនា​ដល់​មនុស្ស​ម្នាក់​នោះ​ដែល​បាន​ក្បត់​កូន​មនុស្ស»។​