លូកា 22:32-38 KCB

32 ប៉ុន្ដែ​ខ្ញុំ​បាន​អធិស្ឋាន​ឲ្យ​អ្នក​ ដើម្បី​កុំ​ឲ្យ​ជំនឿ​របស់​អ្នក​ធ្លាក់​ចុះ​ឡើយ​ ហើយ​នៅ​ពេល​អ្នក​ប្រែ​ចិត្ដ​ ចូរ​ពង្រឹង​បងប្អូន​របស់​អ្នក​ផង»។​

33 ប៉ុន្ដែ​លោក​ពេត្រុស​បាន​ទូល​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ ខ្ញុំ​បាន​ត្រៀម​នៅ​ជាមួយ​ព្រះអង្គ​ហើយ​ ទោះ​បី​ត្រូវ​ជាប់​គុក​ ឬ​ស្លាប់​ក៏​ដោយ»។​

34 ព្រះអង្គ​ក៏​មាន​បន្ទូល​ថា៖​ «ពេត្រុស​អើយ!​ ខ្ញុំ​ប្រាប់​អ្នក​ថា​ នៅ​ថ្ងៃ​នេះ​មុន​មាន់​រងាវ​ អ្នក​នឹង​បដិសេធ​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»។​

35 រួច​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «កាល​ខ្ញុំ​បាន​ចាត់​អ្នក​រាល់គ្នា​ឲ្យ​ទៅ​ដោយ​គ្មាន​ថង់​ប្រាក់​ ថង់​យាម​ និង​ស្បែក​ជើង​ តើ​អ្នក​រាល់គ្នា​បាន​ខ្វះខាត​អ្វី​ទេ?»​ ពួកគេ​ទូល​ថា៖​ «គ្មាន​ទេ»។​

36 ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ទៀត​ថា៖​ «ប៉ុន្ដែ​ឥទ្បូវ​នេះ​ អ្នកណា​មាន​ថង់​ប្រាក់​ ចូរ​យក​ទៅ​ ហើយ​អ្នកណា​មាន​ថង់​យាម​ក៏​យក​ទៅ​ដូចគ្នា​ ឯ​អ្នកណា​ដែល​គ្មាន​វិញ​ ចូរ​លក់​អាវ​របស់​ខ្លួន​ទិញ​ដាវ​មួយ​ចុះ​

37 ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ សេចក្ដី​ដែល​បាន​ចែង​ទុក​អំពី​ខ្ញុំ​នេះ​ត្រូវ​តែ​សម្រេច​ ដែល​ថា​ គេ​បាន​រាប់​លោក​បញ្ចូល​ជាមួយ​ពួក​ល្មើស​ច្បាប់។​ ​សេចក្ដី​ដែល​ទាក់​ទង​នឹង​ខ្ញុំ​ឈាន​ដល់​ការ​សម្រេច​ហើយ»។​

38 ពួកគេ​ក៏​ទូល​ថា៖​ «ព្រះអម្ចាស់​អើយ!​ មើល៍​ នៅ​ទីនេះ​មាន​ដាវ​ពីរ»​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «គ្រប់​ហើយ»។​