លូកា 22:35-41 KCB

35 រួច​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «កាល​ខ្ញុំ​បាន​ចាត់​អ្នក​រាល់គ្នា​ឲ្យ​ទៅ​ដោយ​គ្មាន​ថង់​ប្រាក់​ ថង់​យាម​ និង​ស្បែក​ជើង​ តើ​អ្នក​រាល់គ្នា​បាន​ខ្វះខាត​អ្វី​ទេ?»​ ពួកគេ​ទូល​ថា៖​ «គ្មាន​ទេ»។​

36 ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ទៀត​ថា៖​ «ប៉ុន្ដែ​ឥទ្បូវ​នេះ​ អ្នកណា​មាន​ថង់​ប្រាក់​ ចូរ​យក​ទៅ​ ហើយ​អ្នកណា​មាន​ថង់​យាម​ក៏​យក​ទៅ​ដូចគ្នា​ ឯ​អ្នកណា​ដែល​គ្មាន​វិញ​ ចូរ​លក់​អាវ​របស់​ខ្លួន​ទិញ​ដាវ​មួយ​ចុះ​

37 ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ សេចក្ដី​ដែល​បាន​ចែង​ទុក​អំពី​ខ្ញុំ​នេះ​ត្រូវ​តែ​សម្រេច​ ដែល​ថា​ គេ​បាន​រាប់​លោក​បញ្ចូល​ជាមួយ​ពួក​ល្មើស​ច្បាប់។​ ​សេចក្ដី​ដែល​ទាក់​ទង​នឹង​ខ្ញុំ​ឈាន​ដល់​ការ​សម្រេច​ហើយ»។​

38 ពួកគេ​ក៏​ទូល​ថា៖​ «ព្រះអម្ចាស់​អើយ!​ មើល៍​ នៅ​ទីនេះ​មាន​ដាវ​ពីរ»​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «គ្រប់​ហើយ»។​

39 កាល​ព្រះអង្គ​ចេញ​ទៅ​ ក៏​យាង​ទៅ​ភ្នំ​ដើម​អូលីវ​តាម​ទម្លាប់​ ឯ​ពួក​សិស្ស​ក៏​បាន​ទៅ​តាម​ព្រះអង្គ​ដែរ។​

40 ពេល​មក​ដល់​កន្លែង​ហើយ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​អធិស្ឋាន​ ដើម្បី​កុំ​ឲ្យ​ធ្លាក់​ក្នុង​សេចក្ដី​ល្បួង»​

41 រួច​ព្រះអង្គ​ក៏​ចេញ​ពី​ពួកគេ​ចម្ងាយ​ប្រហែល​មួយ​ចោល​ដុំ​ថ្ម​ ហើយ​ព្រះអង្គ​បាន​លុត​ជង្គង់​ អធិស្ឋាន​ថា៖​