លូកា 22:62-68 KCB

62 គាត់​ក៏​ចេញ​ទៅ​ក្រៅ​ ទាំង​ទ្រហោ​យំ​យ៉ាង​ក្ដុកក្ដួល។​

63 ពួក​មនុស្ស​ដែល​កំពុង​យាម​ព្រះយេស៊ូ​បាន​ចំអក​ឲ្យ​ព្រះអង្គ​ទាំង​វាយ​ដំ​

64 និង​បាន​បិទ​មុខ​ព្រះអង្គ​ ហើយ​សួរ​ថា៖​ «ទាយ​ទៅ​មើល៍​ តើ​អ្នកណា​វាយ​ឯង?»​

65 ហើយ​ពួកគេ​បាន​និយាយ​ពាក្យ​ប្រមាថ​ដល់​ព្រះអង្គ​ជាច្រើន​ទៀត។​

66 លុះ​ពឹ្រក​ឡើង​ ពួក​ចាស់​ទុំ​របស់​ប្រជាជន​បាន​ជួបជុំ​គ្នា​ មាន​ទាំង​ពួក​សម្ដេច​សង្ឃ​ និង​ពួក​គ្រូវិន័យ​ ហើយ​ពួកគេ​បាន​បណ្ដើរ​ព្រះអង្គ​ទៅ​ក្រុម​ប្រឹក្សា​កំពូល​របស់​ពួកគេ​ រួច​ក៏​សួរ​ថា៖​

67 «ប្រាប់​យើង​មើល៍​ បើ​អ្នក​ជា​ព្រះគ្រិស្ដ​មែន»​ ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ទោះ​បី​ខ្ញុំ​ប្រាប់​ពួក​លោក​ ក៏​ពួក​លោក​មិន​ជឿ​

68 ហើយ​ទោះ​បី​ខ្ញុំ​សួរ​ពួក​លោក​វិញ​ ក៏​ពួក​លោក​មិន​ព្រម​ឆ្លើយ​ដែរ​