66 លុះពឹ្រកឡើង ពួកចាស់ទុំរបស់ប្រជាជនបានជួបជុំគ្នា មានទាំងពួកសម្ដេចសង្ឃ និងពួកគ្រូវិន័យ ហើយពួកគេបានបណ្ដើរព្រះអង្គទៅក្រុមប្រឹក្សាកំពូលរបស់ពួកគេ រួចក៏សួរថា៖
67 «ប្រាប់យើងមើល៍ បើអ្នកជាព្រះគ្រិស្ដមែន» ប៉ុន្ដែព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ទោះបីខ្ញុំប្រាប់ពួកលោក ក៏ពួកលោកមិនជឿ
68 ហើយទោះបីខ្ញុំសួរពួកលោកវិញ ក៏ពួកលោកមិនព្រមឆ្លើយដែរ
69 ប៉ុន្ដែពីពេលនេះទៅ កូនមនុស្សនឹងអង្គុយនៅកន្លែងមានអំណាច គឺខាងស្ដាំនៃព្រះជាម្ចាស់»
70 ពួកគេទាំងអស់គ្នាក៏សួរថា៖ «បើដូច្នេះ អ្នកជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ឬ?» ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ពួកលោកនិយាយត្រូវ គឺខ្ញុំនេះហើយ»
71 ពួកគេក៏និយាយថា៖ «តើយើងនៅត្រូវការសាក្សីធ្វើអ្វីទៀត? ព្រោះយើងបានឮផ្ទាល់ចេញពីមាត់របស់វាហើយ!»