លូកា 22:9-15 KCB

9 ប៉ុន្ដែ​ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «តើ​លោក​ចង់​ឲ្យ​យើង​រៀបចំ​នៅ​កន្លែង​ណា?»​

10 ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «មើល៍​ ពេល​ពួកអ្នក​ចូល​ទៅ​ក្នុង​ក្រុង​ ពួក​អ្នក​នឹង​ជួប​បុរស​ម្នាក់​លី​ក្អម​ទឹក​ ចូរ​ដើរ​តាម​អ្នក​នោះ​ទៅ​ក្នុង​ផ្ទះ​ដែល​អ្នក​នោះ​ចូល​

11 ហើយ​ប្រាប់​ម្ចាស់​ផ្ទះ​នោះ​ថា​ លោក​គ្រូ​សួរ​មក​អ្នក​ថា​ តើ​បន្ទប់​ដែល​ខ្ញុំ​ត្រូវ​បរិភោគ​អាហារ​ជាមួយ​នឹង​សិស្ស​របស់​ខ្ញុំ​ក្នុង​ថ្ងៃ​បុណ្យ​រំលង​នៅ​ឯណា?​

12 គាត់​នឹង​បង្ហាញ​ឲ្យ​អ្នក​រាល់គ្នា​ឃើញ​បន្ទប់​ដ៏​ធំ​មួយ​នៅ​ជាន់​លើ​ដែល​រៀប​ជាស្រេច​ ចូរ​រៀបចំ​នៅ​ទីនោះ​ចុះ»។​

13 អ្នក​ទាំង​ពីរ​ក៏​ចាក​ចេញ​ទៅ​ ហើយ​ឃើញ​ដូច​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​ប្រាប់​ ដូច្នេះ​ពួកគេ​ក៏​រៀបចំ​ពិធី​បុណ្យ​រំលង។​

14 លុះ​ដល់​ពេល​វេលា​ ព្រះអង្គ​ក៏​អង្គុយ​នៅ​តុអាហារ​ជាមួយ​ពួក​សាវក​របស់​ព្រះអង្គ​

15 ព្រះអង្គ​បាន​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «នៅ​ថ្ងៃ​បុណ្យ​រំលង​នេះ​ ខ្ញុំ​ចង់​បរិភោគ​ជាមួយ​អ្នក​រាល់គ្នា​ឲ្យ​អស់​ចិត្ដ​ មុន​ពេល​ខ្ញុំ​រងទុក្ខ​វេទនា​