34 ព្រះយេស៊ូបានមានបន្ទូលថា៖ «ឱ ព្រះវរបិតាអើយ! សូមលើកលែងទោសដល់ពួកគេផង ដ្បិតពួកគេមិនដឹងថា ពួកគេកំពុងធ្វើអ្វីទេ»។ ពួកគេបានចាប់ឆ្នោតចែកអាវរបស់ព្រះអង្គ។
35 ប្រជាជនបានឈរមើលព្រះអង្គ ឯពួកអាជ្ញាធរក៏មើលងាយព្រះអង្គដែរ ដោយនិយាយថា៖ «វាសង្គ្រោះអ្នកដទៃបាន ចូរឲ្យវាសង្គ្រោះខ្លួនឯងមើល៍ បើវានេះជាព្រះគ្រិស្ដដែលព្រះជាម្ចាស់រើសតាំងមែន»
36 ឯពួកទាហានក៏ចំអកឲ្យព្រះអង្គដែរ និងបានចូលមកជិតឲ្យទឹកខ្មេះដល់ព្រះអង្គ
37 ទាំងនិយាយថា៖ «បើឯងជាស្ដេចរបស់ជនជាតិយូដាមែន ចូរសង្គ្រោះខ្លួនឯងមើល៍!»
38 ហើយនៅចំពីលើព្រះអង្គមានចំណារមួយថា នេះជាស្ដេចរបស់ជនជាតិយូដា។
39 មនុស្សមានទោសធ្ងន់ម្នាក់ដែលត្រូវគេឆ្កាងដែរនោះបានប្រមាថព្រះអង្គថា៖ «តើឯងមិនមែនជាព្រះគ្រិស្ដទេឬ? ចូរសង្គ្រោះខ្លួនឯង និងយើងមើល៍!»
40 ប៉ុន្ដែម្នាក់ទៀតបន្ទោសម្នាក់នោះថា៖ «តើឯងមិនកោតខ្លាចព្រះជាម្ចាស់ទេឬ ដ្បិតឯងក៏ជាប់ទោសដូចគ្នា?