42 ពួកគេក៏ឲ្យត្រីអាំងមួយដុំដល់ព្រះអង្គ
43 ហើយព្រះអង្គក៏យកមកបរិភោគនៅចំពោះមុខពួកគេ
44 រួចក៏មានបន្ទូលទៅពួកគេថា៖ «ទាំងនេះជាពាក្យសំដីរបស់ខ្ញុំ ដែលខ្ញុំបានប្រាប់អ្នករាល់គ្នា កាលខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយ គឺបានប្រាប់ថា សេចក្ដីទាំងអស់ដែលបានចែងទុកអំពីខ្ញុំនៅក្នុងគម្ពីរវិន័យរបស់លោកម៉ូសេ គម្ពីររបស់ពួកអ្នកនាំព្រះបន្ទូល និងទំនុកតម្កើងត្រូវតែសម្រេច»។
45 បន្ទាប់មកព្រះអង្គក៏បើកគំនិតរបស់ពួកគេឲ្យយល់បទគម្ពីរទាំងនោះ
46 ដោយមានបន្ទូលទៅពួកគេថា៖ «គឺមានសេចក្ដីចែងទុកដូច្នេះថា ព្រះគ្រិស្ដត្រូវរងទុក្ខវេទនា ហើយរស់ឡើងវិញនៅថ្ងៃទីបី
47 ហើយគេនឹងប្រកាសក្នុងព្រះនាមរបស់ព្រះអង្គអំពីការប្រែចិត្ដសម្រាប់ការលើកលែងទោសបាបដល់ជនជាតិទាំងអស់ចាប់ផ្ដើមពីក្រុងយេរូសាឡិមទៅ
48 ហើយអ្នករាល់គ្នាជាសាក្សីនៃហេតុការណ៍ទាំងនេះ