លូកា 3:15-21 KCB

15 កាល​ប្រជាជន​កំពុង​ទន្ទឹង​រង់ចាំ​ ពួកគេ​គ្រប់គ្នា​ក៏​នឹក​ឆ្ងល់​ក្នុង​ចិត្ដ​អំពី​លោក​យ៉ូហាន​ថា​ ប្រហែល​គាត់​ជា​ព្រះគ្រិស្ដ​ទេ​ដឹង។​

16 លោក​យ៉ូហាន​ក៏​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់គ្នា​ដោយ​ទឹក​ ប៉ុន្ដែ​នឹង​មាន​ព្រះ​មួយ​អង្គ​យាង​មក​ដែល​មាន​អំណាច​ខ្លាំង​ជាង​ខ្ញុំ​ ហើយ​ខ្ញុំ​មិន​ស័ក្ដិសម​នឹង​ស្រាយ​ខ្សែ​ស្បែក​ជើង​ឲ្យ​ព្រះអង្គ​ផង​ ព្រះអង្គ​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់គ្នា​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ ហើយ​នឹង​ភ្លើង​វិញ។​

17 ព្រះអង្គ​កាន់​ចង្អេរ​ក្នុង​ព្រះហស្ដ​សំអាត​ទីលាន​បោក​ស្រូវ​របស់​ព្រះអង្គ​ ដើម្បី​ប្រមូល​ស្រូវ​ដាក់​ក្នុង​ជង្រុក​របស់​ព្រះអង្គ​ តែ​ព្រះអង្គ​នឹង​ដុត​អង្កាម​ចោល​ដោយ​ភ្លើង​ដែល​មិន​ចេះ​រលត់»។​

18 គាត់​បាន​ប្រកាស​ដំណឹង​ល្អ​ និង​បាន​ទូន្មាន​ជាច្រើន​ទៀត​ដល់​ប្រជាជន​យ៉ាង​ដូច្នេះ។​

19 កាល​ស្ដេច​ត្រាញ់​ហេរ៉ូឌ​ត្រូវ​លោក​យ៉ូហាន​ស្ដី​បន្ទោស​ពី​រឿង​នាង​ហេរ៉ូឌាស​ដែល​ត្រូវ​ជា​ប្រពន្ធ​ប្អូន​របស់​ខ្លួន​ ព្រមទាំង​ការ​អាក្រក់​ទាំងប៉ុន្មាន​ដែល​ស្ដេច​បាន​ធ្វើ​

20 នោះ​ធ្វើ​ឲ្យ​ស្ដេច​ប្រព្រឹត្ដ​កាន់​តែ​អាក្រក់​ថែម​ទៀត​ គឺ​ចាប់​លោក​យ៉ូហាន​ដាក់​គុក។​

21 កាល​ប្រជាជន​ទាំងអស់​គ្នា​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ ព្រះយេស៊ូ​ក៏​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ដែរ ហើយ​ពេល​កំពុង​អធិស្ឋាន​ មេឃ​ក៏​បើក​ចំហ​