10 ដ្បិតមានសេចក្ដីចែងទុកមកថា ព្រះអង្គនឹងបង្គាប់ទេវតារបស់ព្រះអង្គពីដំណើរអ្នកដើម្បីការពារអ្នក
11 ហើយទេវតានឹងទ្រអ្នកនៅលើដៃ ក្រែងលោជើងអ្នកទង្គិចនឹងថ្ម»។
12 ព្រះយេស៊ូមានបន្ទូលឆ្លើយទៅវាថា៖ «មានសេចក្ដីចែងទុកមកទៀតថា កុំល្បួងព្រះអម្ចាស់ជាព្រះរបស់អ្នកឡើយ»។
13 កាលអារក្សសាតាំងបានបញ្ចប់សេចក្ដីល្បួងទាំងអស់សព្វគ្រប់ហើយ វាក៏ចាកចេញពីព្រះអង្គទៅ លុះត្រាតែមានឱកាសទៀត។
14 ព្រះយេស៊ូយាងត្រលប់ទៅស្រុកកាលីឡេវិញ ប្រកបដោយអំណាចរបស់ព្រះវិញ្ញាណ ហើយដំណឹងអំពីព្រះអង្គបានឮសុសសាយដល់ស្រុកទាំងអស់នៅជុំវិញ។
15 ព្រះអង្គបានបង្រៀននៅក្នុងសាលាប្រជុំរបស់ពួកគេ ទាំងទទួលបានការសរសើរតម្កើងពីពួកគេទាំងអស់គ្នា។
16 បន្ទាប់មក ព្រះអង្គបានយាងទៅក្រុងណាសារ៉ែត ជាកន្លែងដែលព្រះអង្គបានចម្រើនវ័យឡើង ព្រះអង្គបានចូលទៅក្នុងសាលាប្រជុំនៅថ្ងៃសប្ប័ទតាមទម្លាប់របស់ព្រះអង្គ ព្រមទាំងបានក្រោកអានបទគម្ពីរ