លូកា 4:26-32 KCB

26 ប៉ុន្ដែ​ព្រះជាម្ចាស់​មិន​បាន​ចាត់​លោក​អេលីយ៉ា​ឲ្យ​ទៅ​ឯ​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​ស្ដ្រី​មេម៉ាយ​ទាំង​នោះ​ទេ​ គឺ​ព្រះអង្គ​បាន​ចាត់​លោក​ឲ្យ​ទៅ​ឯ​ស្ដ្រី​មេម៉ាយ​ម្នាក់​នៅ​ក្រុង​សារិបតា​នៃ​ស្រុក​ស៊ីដូន​វិញ។​

27 ហើយ​នៅ​ជំនាន់​លោក​អេលីសេ​ ជា​អ្នក​នាំ​ព្រះបន្ទូល​មាន​មនុស្ស​ឃ្លង់​ជា​ច្រើន​នៅ​ក្នុង​អ៊ីស្រាអែល​ ប៉ុន្ដែ​ក្នុង​ចំណោម​ពួកគេ​ គ្មាន​អ្នកណា​ម្នាក់​ត្រូវ​បាន​ប្រោស​ឲ្យ​ជា​ស្អាត​ទេ​ គឺ​មាន​តែ​លោក​ណាម៉ាន​ ជា​ជន​ជាតិ​ស៊ីរី​ម្នាក់​ប៉ុណ្ណោះ»។​

28 កាល​មនុស្ស​ទាំង​អស់​ក្នុង​សាលា​ប្រជុំ​បាន​ឮ​សេចក្ដី​ទាំង​នេះ​ ក៏​ពោរ​ពេញ​ដោយ​កំហឹង​យ៉ាង​ខ្លាំង​

29 ហើយ​ពួកគេ​បាន​ក្រោក​ឡើង​បណ្ដេញ​ព្រះអង្គ​ចេញ​ទៅ​ក្រៅ​ក្រុង​ដែល​ពួកគេ​បាន​សង់​នៅ​លើ​ភ្នំ​ រួច​នាំ​ព្រះអង្គ​ឡើង​ទៅ​ចម្រេះ​ភ្នំ​នោះ​ដើម្បី​ច្រាន​ព្រះអង្គ​ទម្លាក់​ចុះ។​

30 តែ​ព្រះអង្គ​បាន​យាង​កាត់​កណ្ដាល​ចំណោម​ពួកគេ​ចេញ​ទៅ។​

31 ព្រះអង្គ​បាន​យាង​ចុះ​ទៅ​ក្រុង​កាពើណិម​ ជា​ក្រុង​មួយ​នៃ​ស្រុក​កាលីឡេ​ ហើយ​ក៏​បង្រៀន​នៅ​ថ្ងៃសប្ប័ទ។​

32 ពួក​អ្នក​ស្ដាប់​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​ចំពោះ​សេចក្ដី​បង្រៀន​របស់​ព្រះអង្គ​ ព្រោះ​ព្រះបន្ទូល​ព្រះអង្គ​ប្រកប​ដោយ​សិទ្ធិ​អំណាច។​