27 ហើយនៅជំនាន់លោកអេលីសេ ជាអ្នកនាំព្រះបន្ទូលមានមនុស្សឃ្លង់ជាច្រើននៅក្នុងអ៊ីស្រាអែល ប៉ុន្ដែក្នុងចំណោមពួកគេ គ្មានអ្នកណាម្នាក់ត្រូវបានប្រោសឲ្យជាស្អាតទេ គឺមានតែលោកណាម៉ាន ជាជនជាតិស៊ីរីម្នាក់ប៉ុណ្ណោះ»។
28 កាលមនុស្សទាំងអស់ក្នុងសាលាប្រជុំបានឮសេចក្ដីទាំងនេះ ក៏ពោរពេញដោយកំហឹងយ៉ាងខ្លាំង
29 ហើយពួកគេបានក្រោកឡើងបណ្ដេញព្រះអង្គចេញទៅក្រៅក្រុងដែលពួកគេបានសង់នៅលើភ្នំ រួចនាំព្រះអង្គឡើងទៅចម្រេះភ្នំនោះដើម្បីច្រានព្រះអង្គទម្លាក់ចុះ។
30 តែព្រះអង្គបានយាងកាត់កណ្ដាលចំណោមពួកគេចេញទៅ។
31 ព្រះអង្គបានយាងចុះទៅក្រុងកាពើណិម ជាក្រុងមួយនៃស្រុកកាលីឡេ ហើយក៏បង្រៀននៅថ្ងៃសប្ប័ទ។
32 ពួកអ្នកស្ដាប់នឹកអស្ចារ្យក្នុងចិត្ដចំពោះសេចក្ដីបង្រៀនរបស់ព្រះអង្គ ព្រោះព្រះបន្ទូលព្រះអង្គប្រកបដោយសិទ្ធិអំណាច។
33 នៅក្នុងសាលាប្រជុំមានបុរសម្នាក់ដែលមានវិញ្ញាណអាក្រក់របស់អារក្សចូល គាត់បានស្រែកដោយសំឡេងខ្លាំងៗថា៖