លូកា 4:29-35 KCB

29 ហើយ​ពួកគេ​បាន​ក្រោក​ឡើង​បណ្ដេញ​ព្រះអង្គ​ចេញ​ទៅ​ក្រៅ​ក្រុង​ដែល​ពួកគេ​បាន​សង់​នៅ​លើ​ភ្នំ​ រួច​នាំ​ព្រះអង្គ​ឡើង​ទៅ​ចម្រេះ​ភ្នំ​នោះ​ដើម្បី​ច្រាន​ព្រះអង្គ​ទម្លាក់​ចុះ។​

30 តែ​ព្រះអង្គ​បាន​យាង​កាត់​កណ្ដាល​ចំណោម​ពួកគេ​ចេញ​ទៅ។​

31 ព្រះអង្គ​បាន​យាង​ចុះ​ទៅ​ក្រុង​កាពើណិម​ ជា​ក្រុង​មួយ​នៃ​ស្រុក​កាលីឡេ​ ហើយ​ក៏​បង្រៀន​នៅ​ថ្ងៃសប្ប័ទ។​

32 ពួក​អ្នក​ស្ដាប់​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​ចំពោះ​សេចក្ដី​បង្រៀន​របស់​ព្រះអង្គ​ ព្រោះ​ព្រះបន្ទូល​ព្រះអង្គ​ប្រកប​ដោយ​សិទ្ធិ​អំណាច។​

33 នៅ​ក្នុង​សាលា​ប្រជុំ​មាន​បុរស​ម្នាក់​ដែល​មាន​វិញ្ញាណ​អាក្រក់​របស់​អារក្ស​ចូល​ គាត់​បាន​ស្រែក​ដោយ​សំឡេង​ខ្លាំងៗ​ថា៖​

34 «ព្រះយេស៊ូ​អ្នក​ក្រុង​ណាសារ៉ែត​អើយ​ តើ​យើង​ និង​ព្រះអង្គ​មាន​រឿង​ហេតុអ្វី​នឹង​គ្នា?​ តើ​ព្រះអង្គ​មក​បំផ្លាញ​យើង​ឬ?​ ខ្ញុំ​ស្គាល់​ហើយ​ ព្រះអង្គ​ជា​អង្គ​បរិសុទ្ធ​នៃ​ព្រះជាម្ចាស់»។​

35 ព្រះយេស៊ូ​បន្ទោស​វា​ថា៖​ «ស្ងៀម​ ហើយ​ចេញ​ពី​បុរស​នេះ​ទៅ!»​ កាល​អារក្ស​ផ្ដួល​បុរស​នោះ​ទៅ​កណ្ដាល​ចំណោម​ហើយ​ វា​ក៏​ចេញ​ពី​គាត់​ដោយ​មិន​បាន​ធ្វើ​ឲ្យ​គាត់​ឈឺ​ចាប់​ឡើយ។​