លូកា 5:34-39 KCB

34 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​អ្នក​រាល់គ្នា​អាច​ឲ្យ​ភ្ញៀវ​របស់​កូន​កំលោះ​តម​អាហារ​បាន​ដែរ​ឬ​ នៅ​ពេល​កូន​កំលោះ​កំពុង​នៅ​ជាមួយ​ពួកគេ​នោះ?​

35 ប៉ុន្ដែ​នឹង​មាន​ថ្ងៃ​មក​ដល់​ពេល​កូន​កំលោះ​ត្រូវ​ឃ្លាត​ពី​ពួកគេ​ទៅ​ នៅ​ថ្ងៃ​នោះ​ឯង​ពួកគេ​នឹង​តម​អាហារ»។​

36 ព្រះអង្គ​ក៏​ប្រាប់​រឿង​ប្រៀប​ប្រដូច​មួយ​ដល់​ពួកគេ​ដែរ​ថា៖​ «គ្មាន​អ្នកណា​ម្នាក់​ដែល​យក​បំណះ​ហែក​ពី​សម្លៀក​បំពាក់​ថ្មី​មក​ប៉ះ​លើ​សម្លៀក​បំពាក់​ចាស់​ទេ​ បើ​ធ្វើ​ដូច្នេះ​ ទាំង​សម្លៀក​បំពាក់​ថ្មី​ក៏​រហែក​ ហើយ​បំណះ​ពី​សម្លៀក​បំពាក់​ថ្មី​ក៏​មិន​ត្រូវ​នឹង​ចាស់​ដែរ។​

37 ក៏​គ្មាន​អ្នកណា​ច្រក​ស្រា​ទំពាំង​បាយជូរ​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ចាស់​ដែរ​ បើ​ធ្វើ​ដូច្នេះ​ស្រា​ថ្មី​នឹង​ធ្វើ​ឲ្យ​ថង់​ស្បែក​ចាស់​ធ្លាយ​ ហើយ​ស្រា​ក៏​ហូរ​ចេញ​មក​ ឯ​ថង់​ស្បែក​ក៏​ខូច​ខាត។​

38 ផ្ទុយ​ទៅ​វិញ​ ត្រូវ​ច្រក​ស្រា​ទំពាំងបាយជូរ​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ថ្មី​

39 ក្រោយពី​បាន​ផឹក​ស្រា​ទំពាំង​បាយជូរ​ចាស់​ហើយ​ គ្មាន​អ្នកណា​ចង់​ផឹក​ស្រា​ទំពាំង​បាយជូរ​ថ្មី​ទេ​ ព្រោះ​គេ​ថា​ ស្រា​ទំពាំង​បាយជូរ​ចាស់​ល្អ»។​