លូកា 6:24-30 KCB

24 ប៉ុន្ដែ​វេទនា​ដល់​អ្នក​រាល់គ្នា​ដែល​ជា​អ្នក​មាន​ ដ្បិត​អ្នក​រាល់គ្នា​ទទួល​សេចក្ដី​កម្សាន្ដ​ចិត្ដ​របស់​អ្នក​រាល់គ្នា​រួច​ហើយ។​

25 វេទនា​ដល់​អ្នក​រាល់គ្នា​ដែល​ឆ្អែត​នៅ​ពេល​នេះ​ ដ្បិត​អ្នក​រាល់គ្នា​នឹង​ឃ្លាន​មិន​ខាន។​ វេទនា​ហើយ​ ​អស់​អ្នក​ដែល​សើច​សប្បាយ​នៅ​ពេល​នេះ​ ដ្បិត​អ្នក​រាល់គ្នា​នឹង​កាន់​ទុក្ខ​ ហើយ​យំ​សោក​មិន​ខាន។​

26 វេទនា​ហើយ​ នៅ​ពេល​មនុស្ស​ទាំង​អស់​និយាយ​ល្អ​ពី​អ្នក​រាល់គ្នា ព្រោះ​ដូនតា​របស់​ពួកគេ​ក៏​បាន​ប្រព្រឹត្ដ​នឹង​អ្នក​នាំ​ព្រះបន្ទូល​ក្លែង​ក្លាយ​ដោយ​របៀប​នេះ​ដែរ។​

27 ប៉ុន្ដែខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ដែល​កំពុង​ស្ដាប់​ថា​ ចូរ​ស្រឡាញ់​សត្រូវ​របស់​អ្នក​រាល់គ្នា​ ហើយ​ចូរ​ធ្វើ​ល្អ​ដល់​អស់​អ្នក​ដែល​ស្អប់​អ្នក​រាល់គ្នា​

28 ចូរ​ឲ្យ​ពរ​ដល់​អស់​អ្នក​ដែល​ជេរ​ផ្ដាសា​អ្នក​រាល់គ្នា​ ហើយ​ចូរ​អធិស្ឋាន​ឲ្យ​អស់​អ្នក​ដែល​បៀតបៀន​អ្នក​រាល់គ្នា​ចុះ។​

29 ចំពោះ​អ្នក​ដែល​ទះ​កំផ្លៀង​របស់​អ្នក​ម្ខាង​ ចូរ​បែរ​ម្ខាង​ទៀត​ឲ្យ​គេ​ទះ​ដែរ​ចុះ​ ហើយ​ចំពោះ​អ្នក​ដែល​ដណ្ដើម​អាវ​វែង​របស់​អ្នក​ នោះ​កុំ​ឃាត់​អី​ ចូរ​ឲ្យ​អាវ​ខាង​ក្នុង​ដែរ​ចុះ។​

30 ចូរ​ឲ្យ​ដល់​អស់​អ្នក​ដែល​សុំ​ពី​អ្នក​ចុះ ហើយ​អ្នក​ដែល​យក​អីវ៉ាន់​របស់​អ្នក​ ចូរ​កុំ​ទារ​វិញ​ឡើយ​